បុរសពោះម៉ាយកូន4 បើកកាណូតតាមចាប់រំលោ.ភនារីក្រមុំជិះទូក
ខេត្តពោធិ៍សាត់ ៖ នារីវ័យក្រមុំអាយុ២១ឆ្នាំម្នាក់ត្រូវបុរសពោះម៉ាយកូន៤ ចាប់រំលោ.ភលើកាណូតរហូតបានសម្រេចខណៈពេលនាងកំពុងអុំទូកទៅបត់ជើងធំក្នុងព្រៃរនាម
ខេត្តពោធិ៍សាត់ ៖ នារីវ័យក្រមុំអាយុ២១ឆ្នាំម្នាក់ត្រូវបុរសពោះម៉ាយកូន៤ ចាប់រំលោ.ភលើកាណូតរហូតបានសម្រេចខណៈពេលនាងកំពុងអុំទូកទៅបត់ជើងធំក្នុងព្រៃរនាម
ខេត្តពោធិ៍សាត់ ៖ នារីវ័យក្រមុំអាយុ២១ឆ្នាំម្នាក់ត្រូវបុរសពោះម៉ាយកូន៤ ចាប់រំលោភលើកាណូតរហូតបានសម្រេចខណៈពេលនាងកំពុងអុំទូកទៅបត់ជើងធំក្នុងព្រៃរនាមនៅខាងក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ។ ករណីរំលោភសេពសន្ថវៈនេះបានកើតឡើងលើផ្ទៃទឹកបឹងទន្លេសាបតាំងពីថ្ងៃទី២០ កុម្ភៈ វេលាម៉ោង៨និង៣០នាទីយប់មកម្ល៉េះនៅឃុំស្នារអន្សា ស្រុកក្រគរ ប៉ុន្តែនារីរងគ្រោះទើបតែមកដាក់ពាក្យបណ្ដឹងនៅថ្ងៃទី២៣ កុម្ភៈ ទើបសមត្ថកិច្ចឈានទៅឃាត់ខ្លួនបុរសកំហូចនោះ ។
នគរបាលប៉ុស្តិ៍ស្នារអន្សាបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ឹម កុសល អាយុ៣៥ឆ្នាំ ជាបុរសពោះម៉ាយមានកូន៤នាក់ ប្រុស២ស្រី២ រស់នៅផ្ទះអណ្ដែតទឹកក្នុងឃុំកើតហេតុជាមួយនារីរងគ្រោះអាយុ២១ឆ្នាំនោះដែរត្រូវបានឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះដែលបានរៀបរាប់ថា កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈកន្លងមក នាងបានអុំទូកទៅបត់ជើងធំម្នាក់ឯងនៅព្រៃលិចទឹកខាងក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះ ។
ខណៈពេលនាងកំពុងបត់ជើងនោះស្រាប់តែឈ្មោះ អ៊ឹម កុសល ដែលជាបុរសពោះម៉ាយកូន៤បានបើកកាណូតសំដៅមករកនាង ។ ពេលមកដល់បានចាប់នាងក្រៀកឡើងលើកាណូតហើយធ្វើសកម្មភាពរំលោភទាំងកំរោលរហូតបានសម្រេច រួចហើយបើកកាណូតទៅវិញបាត់ដោយគំរាមមិនឱ្យប្រាប់អ្នកណាទាំងអស់ ។ ដោយសារខ្លាចគេវាយធ្វើបាប នៅថ្ងៃកើតហេតុនោះនាងមិនហ៊ាននិយាយប្រាប់អ្នកណាទាំងអស់លុះមកដល់ថ្ងៃទី២៣ កុម្ភៈ ទើបនាងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលក៏ឈានទៅឃាត់ខ្លួនបុរសពោះម៉ាយនោះតែម្ដង ។ ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ