ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​និង​យុវតី​ឈាមរាវ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ជន​ពាក់​ព័​ន្ឋ​គ្រឿងញៀន​ចំនួន​៥​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៧

ខេត្តមណ្ឌលគិរី ៖ ជន​ពាក់​ព័​ន្ឋ​គ្រឿងញៀន​ចំនួន​៥​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៧ នៅ​ចំណុច​ផ្លូវលំ ស្ថិត​​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។ ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ឈាន​ដល់​ការ​ចូល​ឆែកឆេរ​ផ្ទះ​ជួល​របស់​ពួក​គេ​ស្នាក់​នៅ និង​រឹបអូស​បាន​វត្ថុ​តាង​រួម​និង​ថ្នាំ​ញៀន​ចំនួន ។

នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​គឺ​សមត្ថកិច្ច​បាន​តាមដាន​សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​ទាំងនេះ​ច្រើន​ថ្ងៃ​មក​ហើយ ហើយ​ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​នៅ​ជំ​ហ៊ាន​ទី​១​គឺ​សមត្ថកិច្ច​បាន​ឃ្លាំមើល និង​ឃាត់​បាន​ជនសង្ស័យ​ចំនួន​២​នាក់ រួម​និង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​១​កញ្ចប់​ធំ និង​ម៉ូតូ​១​គ្រឿង  ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​បន្ត​ទៅ​ឆែកឆេរ​ផ្ទះ​ជួល​ដែល​ពួក​គេ​ស្នាក់​នៅ​ដែល​មា​នទី​តាំងនៅ ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ  និង​ឃាត់ខ្លួន​បាន​បក្សពួក​៣​នាក់​បន្ថែម​ទៀត​រួម​និង​ថ្នាំ​ញៀន​១​កញ្ចប់​តូច សម្ភារ​ប្រើប្រាស់​គ្រឿងញៀន ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ព្រមទាំង​ម៉ូតូ​ចំនួន​២​គ្រឿង ។

លោកនាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​សរុប​មាន​ចំនួន​២​កញ្ចប់ ទម្ងន់​២,៨៥​ក្រាម ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ រួម​និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វី​ធី ៕