ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​ដឹក​ទំនិញ​ព្រលះ​MSX​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់ (​មាន​វី​ដេ​អូ​)

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លី​និ​ច​ឯកជន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក​ភ្លាម​ៗ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​១​តោន​កន្លះ​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លី​និ​ច​ឯកជន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក​ភ្លាម​ៗ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​១​តោន​កន្លះ​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ដោយឡែក​យោង​តាម​ប្រភព​សាក្សី​មួយ​ចំនួន​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​អះអាង​ថា នៅ​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ព​ណ៏​ស ប្រភេទ​ដឹក​ទំនិញ​១​តោន​កន្លះ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2A-5891 និង​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​MSX ព​ណ៏​លឿង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1M-1001 បើក​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ពុំ​បាន​បង្អង់​ល្បឿន​នោះ​ទេ​គឺ​បួង​ច​ង្កួ​តបត់​ឆ្វេង​តែ​ម្តង ទើប​បណ្តាល​ឱ្យ​បុក​ម៉ូតូ​ដែល​បើក​ក្បែរ​នោះ​ពេញទំហឹង​បណ្តាល​ឱ្យ​មនុស្ស​ខ្ទាត​បោក​ខ្ទប់​ទៅ​នឹង​រថយន្ត​ចត​ចោល​មុខ​អាហារ​ដ្ឋា​ន​មនោ​រម្យ​២​រង​របួសធ្ងន់ បន្ទាប់​មក​រថយន្ត​ពុំ​បាន​ឈប់​មើល​ជន​រង​គ្រោះ​នោះ​ទេ​គឺ​បាន​បន្ថែម​ល្បឿន​គេចខ្លួន​បាត់​ស្រមោល ៕