ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ អញ្ជើញ​ឯកឧត្តម Esteban Lazo Hernandez បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ ឯកឧត្តម Esteban Lazo Hernandez ប្រធាន​សភា​អំណាច​ប្រជា ជន​​គុយ​បា​

ប្រទេស​គុយ​បា ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ ឯកឧត្តម Esteban Lazo Hernandez ប្រធាន​សភា​អំណាច​ប្រជាជន​គុយ​បា​។

នៅ​ក្នុង​ជំនួប​ពិភាក្សា​គ្នា​ខាងលើ​នេះ ឯកឧត្តម​ប្រធាន​សភា បាន​លើក​ឡើង​ថា យើង​ពិតជា​រីករាយ​ក្រៃ​លែង​ចំពោះ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ នៅ​គុយ​បាល​នា​ពេល​នេះ ព្រោះ​ទស្សនកិច្ច​នេះ បាន​ជួយ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស ក៏​ដូច​ជា​ប្រជាជន​និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ឯកឧត្តម​ប្រធាន​សភា ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សម្ដេច និង​គណៈប្រតិភូ​។ សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា សម្ដេច​ពិតជា​គោរព​នូវ​អ្វី​ដែល​ឯកឧត្តម​ប្រធាន​បាន​លើក​ឡើង ជា​ពិសេស​ពាក់ព័ន្ធ​នឹង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​។

សម្ដេច​បាន​មាន​ប្រសាសន៍​បន្ត​ថា កម្ពុជា​និង​គុយ​បា មាន​ភូមិសាស្ត្រ​ឆ្ងាយ​ពី​គ្នា​មែន ប៉ុន្តែ​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​មក​កាន់​គុយ​បា​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ឧបសគ្គ​សម្រាប់​នាយក​រដ្ឋមន្ត្រី​គុយ​បា ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នោះ​ដែរ​។ កម្ពុជា និង​គុយ​បា នឹង​ចង​ចាំ​នូវ​ការងារ​ដែល​បាន​ធ្វើ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ ជា​ពិសេស​ការ​ជួយ​គ្នា​ក្នុង​ឆ្នាំ​១៩៧៩ កាលពី​៤៣​ឆ្នាំ​មុន​នោះ​។

សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ពេល​នោះ​សម្ដេច​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​គុយ​បា ដែល​ពេល​នោះ​សម្ដេច​នៅ​ជា​រដ្ឋមន្ត្រី​ការ​បរទេស ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​របស់​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ថា ប្រសិនបើ​គ្មាន​ការ​ជួយ​របស់​ឯកឧត្តម ហ្វី ដែល​កាស​ស្ត្រូ ទេ​នោះ ទៅ​អី​កម្ពុជា​ក្នុង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​នោះ គឺ​ដូច​ជា​ស្ថានភាព​នៅ​អង្គការសហប្រជាជាតិ តែ​ដោយសារ​មានការ​ជួយ​របស់​ឯកឧត្តម ហ្វី ដែល​កាស​ស្ត្រូ ទើប​កៅអី​កម្ពុជា​ក្នុង​អង្គការ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ត្រូវ​ទុក​នៅ​ទំនេរ​។

នៅ​ក្នុង​ជំនួប​នោះ​ផង​ដែរ សម្ដេច​តេ​ជោ​ក៏​បាន​អញ្ជើញ​ឯកឧត្តម​ប្រធាន​សភា អំណាច​ប្រជាជន​គុយ​បា អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ពេលវេលា​ដ៏​សម​ស្រប​នា​ពេល​ខាង​មុខ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ