ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រផ្នូល​! មក​សុំ​ម្តាយ​នាង​នាំ​គ្នា​ដើរ​លេង តែ​​ហាក់​មិន​ចង់​ឲ្យ​កូន​ទៅ ចុង​ក្រោយ​យល់ព្រម បែរជា​ជួប​គ្រោះ​ស្មាន​មិន​ដល់

1 ឆ្នាំ មុន
  • កំពង់ធំ

បុរស​ម្នាក់​បាន​មក​ផ្ទះ​ខាង​ស្រី ​ដើម្បី​សុំ​ម្តាយ​នាង​ដឹក​នាំ​គ្នាដើរលេង ប៉ុន្តែ​ម្តាយ​នាង​ហាក់​ដូច​ជាមិន​ចង់​អោយ​កូន​ទៅនោះទេ តែ​នឹក​ឃើញខ្លាច​កូន​ៗ​អន់​ចិត្ត​ក៏​យល់​ព្រម​​អោយ​ទៅ ក្រោយ​មក​បុរស​រងគ្រោះ​ក៏ឌុប​នារីជាសង្សារ​មកដល់​​ចំណុច​​បង្ហៀរទឹក ស្រាប់​តែ​​​

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​មក​ផ្ទះ​ខាង​ស្រី ​ដើម្បី​សុំ​ម្តាយ​នាង​ដឹក​នាំ​គ្នាដើរលេង ប៉ុន្តែ​ម្តាយ​នាង​ហាក់​ដូច​ជាមិន​ចង់​អោយ​កូន​ទៅនោះទេ តែ​នឹក​ឃើញខ្លាច​កូន​ៗ​អន់​ចិត្ត​ក៏​យល់​ព្រម​​អោយ​ទៅ ក្រោយ​មក​បុរស​រងគ្រោះ​ក៏ឌុប​នារីជាសង្សារ​មកដល់​​ចំណុច​​បង្ហៀរទឹក ស្រាប់​តែ​​​ទឹក​ហូរ​ខ្លាំង​ក៏​បោ​.​ក​នាំ​យក​ទាំង​ម៉ូតូ ទាំង​មនុស្ស​ទៅ​ជាមួយ​គ្នា​តែ​ម្តង បន្ទាប់​មក​ត្រូវ​បាន​ពលរដ្ឋ​ជួយ​សង្គ្រោះ​​​បុរស​រងគ្រោះ​​ទាន់​ពេលវេលា និង​ម៉ូតូ ចំណែក​នារី​ជា​សង្សារ​វិញ​ក៏​បាន​លង់​ទឹក​ស្លា.ប់ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ទំនប់​ធារាសាស្ត្រ​អូរ​លើ ខាងជើង​ភូមិ​បេង ស្ថិត​ក្នុង​ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​​សំបូរ ខេត្តកំពង់ធំ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោក​វរសេនីយ៍ទោ ឃួ​ន វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ប្រាសាទ​សំបូរ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​សង្គ្រោះ​ទាន់​មានឈ្មោះ សុខ នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ចំណែកឯ​នារី​រង​គ្រោះ​វិញ​មានឈ្មោះ សុខ ច្រឹប ភេទ​ស្រី អាយុ​១៨​ឆ្នាំ រ​ស់នៅ​ភូមិ​ស្វាយ ឃុំ​ស្រើ​ង អ្នក​ទាំង​២​នាក់​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ដែល​មាន​​ស្លាក​លេខ កំពង់ធំ​១Q៤៧៤២​។ ហើយ​ករណី​នេះ​ផង​ដែរ កម្លាំង​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​សាច់ញាតិ​នៃ​ស​.​ព​បាន​សហការ​គ្នា​រក​សាកស​.​ព​ជន​រង​គ្រោះ​ឃើញ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ ដោយសារ​តែ​កន្លែង​ល្បាក់ទឹក​ហូរ​ខ្លាំង ហើយ​ទឹក​ក៏​ជ្រៅ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ទឹក​នោះ​ពោរពេញ​ទៅ​ដោយ​គុ​ម្ភ​ឬ​ស្សី​សុទ្ធតែ​បន្លារ​ទៀត​ផង​។

លោក​អធិការ​បន្ត​ថា បើ​តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ឲ្យ​ដឹងផង​ដែរ​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ គឺជា​គូសង្សារ​នឹង​គ្នា ហើយ​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ខាង​ប្រុស​បាន​ទៅ​សុំ​ម្តាយ​ខាង​ស្រី ដើម្បី​ឌុ​ប​នាង​ទៅ​ដើរ​លេង ខណៈ​ពេល​នោះ​ម្តាយ​ខាង​ស្រី​ហាក់​មិន​ចង់​ឲ្យ​កូន​ដើរ​លេង​ជាមួយ​គ្នា​នោះ​ទេ តែ​ដើម្បី​កុំ​ឲ្យ​កូន​ៗ​អាក់អន់ស្រពន់ចិត្ត គាត់​ក៏​សុខចិត្ត​យល់ព្រម​បំពេញ​តាម​បំណង​ឲ្យ​ពួក​កូន​ៗ​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​គ្នា​ទៅ​។

លោក​អធិការ​បន្ត​ទៀត​ថា លុះ​ពេល​ឌុ​ប​គ្នា​មក​ដល់​បង្ហៀរទឹក​ខាងលើ អ្នកស្រុក​ដែល​ឃើញ​ហេតុ​ការណ៍​នេះ មាន​ច​ម្ង​ល់​ថា ហេតុ​អ្វី​ក៏​ពួក​គេ​ទាំង​ពីរ​នាក់​មិន​នាំ​គ្នា​ជិះ​ម៉ូតូឌុប​គ្នា​តាម​បង្ហៀរទឹក​ផ្នែក​ខាងលើ​ទឹក​វិញ បែរជា​កំលោះ​រង​គ្រោះ​ឌុ​ប​នារី​រង​គ្រោះ​ដោយ​ជិះ​ម៉ូតូ​ឆ្លងកាត់​ធារាសាស្ត្រ​ប៉ែក​ខាងក្រោម (​ផ្នែក​ខាង​ទាប​) ដែល​ទឹក​កំពុង​តែ​ហូរ​ខ្លាំង​ទៅ​វិញ? ។

លោក​អធិការ​បន្ត​ថា ខណៈ​ពេល​បុរស​រង​គ្រោះ​កំពុង​តែ​ឌុ​ប​នារី​ជា​សង្សារ​នោះ ស្រាប់តែ​កម្លាំង​ទឹក​ហូរ​ខ្លាំង​ក៏​បាន​បោ​.​ក​នាំ​យក​ទាំង​ម៉ូតូ ទាំង​មនុស្ស​ទៅ​ជាមួយ​គ្នា​តែ​ម្តង បន្ទាប់​មក​ក៏​ត្រូវ​បាន​ពលរដ្ឋ​ជួយ​សង្គ្រោះ​បាន​បុរស​ម្នាក់​ទាន់​ពេលវេលា និង​ម៉ូតូ ចំណែក​នារី​ជា​សង្សារ​វិញ​បាត់​ខ្លួន រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ទើប​រកស​.​ព​នាង​ឃើញ ហើយ​ក៏​បាន​ប្រគល់​ស​.​ព​នារី​រង​គ្រោះ​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ