ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្កើនការប្រុងប្រយ័ត្ន! គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ នៅថ្ងៃទី២៣កញ្ញា សម្លា.ប់មនុស្ស ៨នាក់ និងរបួស ១១នាក់​

1 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ៖ ស្នងការដ្ឋាននគរបាល​ជាតិ បានប្រកាសថា នៅទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ កើតឡើង ១៣លើក…

​ភ្នំពេញ៖ ស្នងការដ្ឋាននគរបាល​ជាតិ បានប្រកាសថា នៅទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ កើតឡើង ១៣លើក បណ្តាល​ឲ្យ​មនុស្ស​ស្លា.ប់​ ចំនួន ​៨​នាក់ ​(​ស្រី ​៣​នាក់​)​ និងរបួស ១១នាក់ ( របួសធ្ងន់​ ៦​នាក់​(​ស្រី​១​នាក់​)​ និង​របួសស្រាល​ ៥​នាក់​ )។

​​​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ​បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់ ​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លា.ប់​ និង​របួស​ចំនួន ​១៩​នាក់​ ​នៅថ្ងៃទី២៣ ខែកញ្ញានេះ កើតឡើង​ច្រើនជាងគេ ដោយសារការបើកបរ​លឿនលើស​ល្បឿនកំណត់ បើកបរ​មិនប្រចាំស្តាំ វ៉ាជែង​គ្រោះថ្នាក់ និងបើកបរ​ក្នុងស្ថានភាពស្រវឹង ជាដើម។

សូមរម្លឹកថា កាលពីបុណ្យភ្ជុំបិណ ៣ថ្ងៃ កាលពីឆ្នាំមុន ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើង ៣៥លើក បណ្តាលឱ្យស្លា.ប់ ១៤នាក់ និងរបួស ៦៤នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ