ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍លិចទូកដឹកចិន​ នៅកោះតាង ខេត្តព្រះសីហនុ ស្រង់បានបុរសម្នាក់ និង​រកឃើញ​​ស.ពស្ត្រីម្នាក់ហើយ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

​​​ករណីលិចទូក ចំនួន ១គ្រឿង ដឹក​ជនជាតិចិន ៤១នាក់​ ស្ថិតនៅចន្លោះពយសារឿង និងកោះតាង ក្នុង​ខេត្តព្រះសីហនុ រហូតដល់ថ្ងៃទី២៣កញ្ញានេះ ​សមត្ថកិច្ច…

​​​ករណីលិចទូក ចំនួន ១គ្រឿង ដឹក​ជនជាតិចិន ៤១នាក់​ ស្ថិតនៅចន្លោះពយសារឿង និងកោះតាង ក្នុង​ខេត្តព្រះសីហនុ រហូតដល់ថ្ងៃទី២៣កញ្ញានេះ ​សមត្ថកិច្ច បានអះអាងថា បានជួយសង្គ្រោះ​បុរស​ម្នាក់ និងរកឃើញសាកស.ពស្ត្រីម្នាក់​ហើយ​។

​ទូកនេសាទ ១គ្រឿង ដែលលិចនោះ បានដឹកជនជាតិចិនសរុបចំនួន ៤១នាក់ ដោយមានស្ត្រី ៣នាក់។ ភ្លាមៗនោះ គេបានជួយសង្រ្គោះបុរស ១៨នាក់ ហើយបាត់ខ្លួនចំនួន ២៣នាក់ ដោយមានស្ត្រី ៣នាក់។

ជនរងគ្រោះ ទាំង ១៨នាក់ ត្រូវបានយកទៅរក្សាទុកនៅវរសេនាតូចលេខ២៤០ នៅកោះរ៉ុង  ដើម្បី​សួរនាំ និងកំពុងស្វែងរកជនរងគ្រោះ ដែល​បាត់ខ្លួន ទាំង ២៣នាក់ បន្តទៀត។

កម្លាំងអង្គភាពអន្តរាគមន៍ បាន​ឃាត់ទូក ១គ្រឿងផ្សេងទៀត មានមនុស្សចំនួន ​២នាក់ ជាជនជាតិខ្មែរ ដែលបានបើកនៅជិត​ទូក ដែលលិច និងបានថត​វិដេអូ ពេលទូកលិច​ កាលពីថ្ងៃទី២២ ខែកញ្ញា​​។ ​

ភ្លាមៗក្រោយកើតហេតុ និងបន្តដល់ថ្ងៃទី២៣កញ្ញានេះ ប្រតិបត្តិការនៃការស្វែងរកជនរង​គ្រោះបាត់ខ្លួន បានធ្វើឡើង នៅ​ទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បាន​ប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះ ម្នាក់ នឹងទទួលបាន​ថវិកាលើកទឹកចិត្តចំនួន ២លានរៀ

រហូតដល់រសៀលថ្ងៃទី២៣ ខែកញ្ញានេះ សមត្ថកិច្ច បានបញ្ជាក់ថា ករណីលិចទូកដឹកជនជាតិចិន ៤១នាក់ នៅសមុទ្រ ជិតកោះតាង គឺក្នុងចំណោមអ្នកបាត់ខ្លួន ២៣នាក់ គេបានរកឃើញ​សាកស.ពជនរងគ្រោះម្នាក់ ជាស្ត្រី និងបានជួយសង្គ្រោះ​បុរសម្នាក់​ ដែលនៅរស់រានមានជីវិត។ ដូច្នេះ នៅមានអ្នកបាត់ខ្លួនចំនួន ២១នាក់ទៀត ហើយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះ កំពុងបន្តស្វែងរក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ