ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបមានម្ចាស់​ រកឃើញ​ម៉ូតូ ៨គ្រឿងទេ ក្រោយ​​ដកហូត​ពីកុងស៊ីបញ្ចាំ នៅឃ្លាំងរំសេវ បានជិត ១០០០គ្រឿង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ម៉ូតូចំនួន ៨គ្រឿង ដែលម្ចាស់រកឃើញ ត្រូវបាន​លោក ឃ្លាំង ហួត អភិបាលរង​រាជធានីភ្នំពេញ ប្រគល់អោយម្ចាស់វិញហើយ កាលពីព្រឹកថ្ងៃទី២៣…

រាជធានីភ្នំពេញ៖ ម៉ូតូចំនួន ៨គ្រឿង ដែលម្ចាស់រកឃើញ ត្រូវបាន​លោក ឃ្លាំង ហួត អភិបាលរង​រាជធានីភ្នំពេញ ប្រគល់អោយម្ចាស់វិញហើយ កាលពីព្រឹកថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ។ ម៉ូតូ​ទាំង ៨គ្រឿងនោះ ស្ថិតក្នុងចំណោម​ម៉ូតូជិត ១០០០គ្រឿង ដែលអាជ្ញាធរសមត្ថកិច្ច បានដកហូត​ពីម៉ូតូ​ទាំង ៨គ្រឿងនោះ ស្ថិតក្នុងចំណោម​ម៉ូតូជិត ១០០០គ ឃ្លាំងបញ្ចាំ រយៈពេល ៤ថ្ងៃ​ នៅឃ្លាំងរំសេវ ហើយយកទៅស្តុក​ទុក នៅក្នុងតំបន់ OCIC ក្នុងខណ្ឌជ្រោយចង្វា។

​​​លោក ឃ្លាំង ហួត អភិបាលលរង​រាជធានីភ្នំពេញ បានអោយដឹងថា ម៉ូតូ​ទាំង ៨គ្រឿង​នេះ សុទ្ធតែ​ជាម៉ូតូ ដែលរងគ្រោះ ក្នុងចំណោមម៉ូតូជាច្រើន ត្រូវចោរលួច ប្លន់ និងឆបោកកន្លងមក ហើយបានយកទៅលក់ ឬបញ្ចាំ នៅកុងស៊ី។

លោក អភិបាលរង ក៏បានជំរុញ​អោយសមត្ថកិច្ច ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ អោយបានត្រឹមត្រូវ រួច​ប្រគល់អោយម្ចាស់វិញ ដើម្បីបានធ្វើជាមធ្យោបាយធ្វើដំណើរ ប្រកបមុខរបររបស់ខ្លួនវិញ។

នៅក្នុងឱកាសនោះ ម្ចាស់ ម៉ូតូ មានក្តីរំភើប រីករាយ និងបានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅដល់លោក ឃ្លាំង ហួត បន្ទាប់ពី ទទួលបានម៉ូតូ បានបាត់ទៅ អស់រយៈពេលរាប់ឆ្នាំមកហើយនោះ។

គួរបញ្ជាក់ថា រយៈពេល ចំនួន ៥ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ​២០២២នេះ អាជ្ញាធរ​ដឹកនាំ​ដោយលោក ឃ្លាំង ហូត ដែលទើបឡើងជាអភិបាលរងរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យកុងបញ្ចាំ នៅតំបន់ឃ្លាំង​រំសេវ ដើម្បី​ពិនិត្យ​ច្បាប់អនុញ្ញាត និងដកហូតម៉ូតូ មិនប្រក្រតីបានប្រមាណ ១០០០គ្រឿង ព្រមទាំងឃាត់ខ្លួន​ម្ចាស់​កុងស៊ី និងអ្នកមើលការខុសត្រូវចំនួន ៩នាក់។

ការត្រួតពិនិត្យឆែកឆេរកុងស៊ីបញ្ចាំនេះ ដើម្បីរកម៉ូតូ ដែលមានពាក់ព័ន្ធនឹងបទល្មើស ក្នុងគោល​បំណងបំបាត់ចោរកម្ម និងបទល្មើសផ្សេងៗ។ ទន្ទឹមនឹង​ដកហូតម៉ូតូ អាជ្ញាធរក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលធ្លាប់រងគ្រោះ ដោយសារតែ​ចោរលួច ប្លន់ និងចាញ់បោកគេកន្លងមក សូម​យកឯកសារ មកផ្ទៀងផ្ទាត់រកម៉ូតូ​។ ​

វិធានការនេះ ក៏បានធ្វើឡើង ខណៈដែលសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាស​ដាក់បទបញ្ជា​ម៉ឺងម៉ាត់​ដល់​អភិបាលរាជធានីខេត្ត ស្រុកក្រុងខណ្ឌ​ទាំងអស់ ត្រូវ​ចាត់វិធានការបង្ក្រាប​ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រាប់ទាំង​ល្បែងកន្ទុយលេខ ឆ្នោត​យួន​ និងឆ្នោតថៃ​។ ក្នុង​ពេលអនុវត្តបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបន្ថែម​វិធានការបង្ក្រាប​ហាងបញ្ចាំខុស​ច្បាប់​ជាមួយគ្នាតែម្តង៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ