ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អន្តរាគមន៍ ត្រៀម​សម្ភារ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ អញ្ជើញ​ចុះ​ដឹកនាំ​កម្លាំង​អន្តរាគមន៍…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ អញ្ជើញ​ចុះ​ដឹកនាំ​កម្លាំង​អន្តរាគមន៍ ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​ក្នុង​ភូម​សាស្ត្រ ក្នុង​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ កម្លាំង​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន ។

ការ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នេះ ដោយសារ​ស្ថានភាព​ទឹកភ្លៀង​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់ និង​ទឹក​មួយ​ចំនួន ហូរ​ធ្លាក់​មក​ពី​ផ្នែក​លើ ខេត្តឧត្តរមានជ័យ និង​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាល​ឱ្យ​ជន់​លិច​ផ្ទះ និង​ដំណាំ​កសិកម្ម​ប្រជាពលរដ្ឋ ស្ថិត​នៅ​ក្នុង​ឃុំ​ស្ពាន​ស្រែង សរុប​ចំនួន​៦​ភូមិ ប្រជាពលរដ្ឋ​រង​គ្រោះ សរុប​ចំនួន ១.០១៥​គ្រួសារ ក្នុង​នោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ជន់​លិច​ផ្ទះ តែ​អាច​បន្ត​រស់នៅ​បាន ដោយឡែក​ប្រជាពលរដ្ឋ ចំនួន ២៥​គ្រួសារ សត្វពាហនៈ សម្ភារ ត្រូវ​បាន​កងកម្លាំង​ជួយ​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ បាន​បញ្ជាក់​ថា កងកម្លាំង​អន្តរាគមន៍ របស់​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ត្រៀមកម្លាំង និង​សម្ភារ មធ្យោបាយ ២៤/២៤​ម៉ោង សម្រាប់​ជួយ​សង្គ្រោះ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​នោះ​មាន​កម្លាំង​មួយ​ផ្នែក មាន​ទូក​សង្គ្រោះ និង​រថយន្ត​ធំ បាន​បញ្ជូន​ទៅ​ប្រចាំការ​នៅ​តំបន់​កំពុង​រង​គ្រោះ​ឲ្យ​បាន​ទាន់​វេលា ។

លោក​ឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៥១ សូម​ឱ្យ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅ​តំបន់​កំពុង​រង​គ្រោះ សូម​ថែរក្សា​សុខភាព អនាម័យ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ និង​សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់ សត្វ​អាសិរពិស ពិសេស​ក្មេង​តូច​ៗ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ