ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ិ​ស​៥៧០​ស្លាក​លេខ«ខ​.​ម»បុ.ក​អ្នក​ជិះ​ម៉ូតូ​ស្លា.ប់​ម្នាក់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ពាក់​ស្លាក​លេខខេមរភូមិន្ទ បុក​បណ្ដាល​ឲ្យ​ស្លា.ប់​​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ពេល​គាត់​កំពុង​ជិះ​ម៉ូតូ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២២ កញ្ញា នៅ​ខាងលិច​រង្វង់​មូល​យាយ​ពេទ្យ ស្ថិត​ក្នុងភូមិ​អណ្ដូង​ចេញ…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ពាក់​ស្លាក​លេខខេមរភូមិន្ទ បុក​បណ្ដាល​ឲ្យ​ស្លា.ប់​​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ពេល​គាត់​កំពុង​ជិះ​ម៉ូតូ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី ២២ កញ្ញា នៅ​ខាងលិច​រង្វង់​មូល​យាយ​ពេទ្យ ស្ថិត​ក្នុងភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចា ក្រុង​បាត់​ដំបង តែ​អ្នកបើកបរ​រថយន្ត​បង្ក​បា​នរត់​គេចខ្លួន​ក្រោយ​កើតហេតុ​ ។

បើ​តាម​របាយ​ការ​ណ៍សមត្ថកិច្ច រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ិ​ស៥៧០ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ខេមរ​ភូមិន្ទ​01 2.2226 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​រត់​ចោល​រថយន្ត​ពេល​ជួប​គ្រោះថ្នាក់ ​។ សេចក្ដី​រាយ​ការ​ណ៏​បាន​បញ្ជាក់​ថា រថយន្ត ខេមរភូមិន្ទ​នេះ បាន​បុក​អ្នក​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លា.ប់​នៅ​កន្លែង​កើតហេតុ​។

អ្នក​ជិះ​ម៉ូតូ​ឈ្មោះ ឈ​ន ចន្ទ​ថា ប្រុស​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀម​រាប មាន​មុខរបរ​កម្មករ​។ ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​វាង​រថយន្ត​ស៊េរី​ទំនើប ខេមរភូមិន្ទ​ជាមួយ​អ្នក​ជិះ​ម៉ូតូ​ខាងលើ​នេះ ហាក់​មានការ​បំភ្លឺ​ផ្ទុយ​គ្នា​អំពី​ទិស​ដៅ នៃ​ការ​ធ្វើ​ដំណើរ​។ នេះ​បើ​តាម​កោះសន្តិភាព ទ​ទូល​បាន​បឋម​ពី​កន្លែង​កើតហេតុ​ ។

ប្រភព​ខ្លះ​បាន​អះអាង​ថា រថយន្ត​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​ខាងកើត លុះដល់​ចំណុច​កើតហេតុ រថយន្ត​បាន​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត ហើយ​ក៏​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ទាំង​បំពាន ខណៈ​អ្នក​ជិះ​ម៉ូតូ​កំពុង​ធ្វើ​ដំណើរ​ក្នុង​គោ​ដៅ​ផ្ទុយ​គ្នា​មក​ពី​ទិស​ខាងកើត​។ ដោយឡែក​ ប្រភព​ដ​ទៃ​ទៀត បាន​អះអាង​ផ្ទុយ​ពី​នេះ​ថា រថយន្ត​ខេ​មរ​ភូមិន្ទ​នោះ បាន​បុ.ក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​ទាំង​កំរោល ពេល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច​។

ប៉ុន្តែ​បើ​គេ​ពិនិត្យ​លើ​រថយន្ត​និង​ម៉ូតូ គេ​ឃើញ​ម៉ូតូ​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ រីឯ​ផ្នែក​ខាងក្រោយ (​ស្លាក​លេខ​) នៅ​ស្អាត​ចែស​តែ​ម្ដង​។ ចំណែកឯ​រថយន្ត​ខេមរភូមិន្ទ​វិញ គេ​ឃើញ​ផ្នែក​ខាង​មុខ ជ្រុង​ខាងស្ដាំ ខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត​នេះ​ស្ថិត​នៅ​ខាង​ឆ្វែ​ង​ដៃ នៃ​ដងផ្លូវ​ទៀត​ផង​។ ប៉ុន្តែ​យ៉ាងណា ប់ើ​តាម​សមត្ថកិច្ច បាន​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​នោះ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ហើយ​។

ក្រោយ​កើតហេតុ និងធ្វើការ​វាស់វែង មន្ត្រី​ចរាចរ​ណ៍បាន​ស្ទូច​រថយន្ត​នោះ​ដឹក​ទៅ​រក្សា​ទុក​នៅ ការិ​យាល័យ​ចរាចរ​ណ៏​ជើង​គោក នៃ​ស្នងការ​ខេត្តទាំង​យប់ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕ ​

អត្ថបទសរសេរ ដោយ