ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន​មក​ដល់​ពាក់​កណ្តាលផ្លូវ​ហើយ Tiger Street Football Festival 2017

7 ឆ្នាំ មុន

ក្រោយ​ការ​រៀបចំ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​តំបន់ និង​ទទួល​បាន​ភាព​ជោគជ័យ​ទាំង​ពីរ​តំបន់​រួច​មក គឺ​នៅ​ការ​ប្រកួត​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​បាត់ដំបង ក្រោម​ការ​រៀបចំ​របស់​ក្រុមហ៊ុនស្រា​បៀរ Tiger​។

ក្រោយ​ការ​រៀបចំ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​តំបន់ និង​ទទួល​បាន​ភាព​ជោគជ័យ​ទាំង​ពីរ​តំបន់​រួច​មក គឺ​នៅ​ការ​ប្រកួត​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​បាត់ដំបង ក្រោម​ការ​រៀបចំ​របស់​ក្រុមហ៊ុនស្រា​បៀរ Tiger​។

ឥឡូវនេះ ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2017 ចាប់ផ្តើម​បើក​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​តាំងពី​ថ្ងៃ​ទី​២៤ និង​កំពុងធ្វើការ​ប្រកួត​វគ្គ​ជុំ​ទី​ពីរ​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ តាំងពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​ដល់​ម៉ោង​៦​ល្ងាច​ដោយ​មាន​ក្រុម​ចូលរួម​កើនឡើង​រហូត​ដល់​១០៨​ក្រុម ដែល​ជា​ចំនួន​នឹក​ស្មាន​មិន​ដល់​។

ហើយ​ថ្ងៃនេះ គឺជា​ការ​ប្រកួតរ​កជើង​ខ្លាំង​ចំនួន​៣២​ក្រុម​ចុង​ក្រោយ ដើម្បី​មក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ស្អែក ថ្ងៃ​ទី​២៦​។ ក្រៅពី​ការ​ប្រកួត​ដ៏​ជក់ចិត្ត​នៅ​លើ​ទីលាន ក៏​មាន​ស្តង់​លក់​សម្ភារ​កីឡា​, ស្តង់​លេង Game កំសាន្ត ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​ពី​ស្រា​បៀរ Tiger ស្តង់​ដែល​មាន​ផ្តល់​ការ  Free WIFI ដោយ​ឥត​គិតថ្លៃ ដោយ​គ្រាន់តែ like Tiger Beer Facebook Page ( Tiger Beer KH) ដែល​អាច​ធ្វើ​ឲ្យ​អ្នកចូលរួម​កាន់តែ​សប្បាយ​រីករាយ​។

ហើយ​មណ្ឌល​សៀមរាប​នេះ នឹង​ជ្រើស​យក​ចំនួន​១០​ក្រុម​ដែល​ខ្លាំង​បំផុត​ទៅ​ធ្វើការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ថ្ងៃ​ទី​12 មីនា ដណ្តើម​យក​ទឹកប្រាក់​កាន់តែ​ច្រើន​អស្ចារ្យ រហូត​ដល់​ទៅ​១៥.០០០​ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ចប់​ការ​ប្រកួត​នឹង​មានការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស ដោយ​មានការ​រចនា​ឆាក​តន្ត្រី​ប្លែក និង​ឡូយ​អស្ចារ្យ រូបរាង​ដូច​កុងតឺន័រ រំលេច​ជាមួយ​ភ្លើង LED យ៉ាង​ស្រស់​ស្អាត​ជូន​ទស្សនា​ទាំង​២​រាត្រី  គឺ​នៅ​រាត្រី​ថ្ងៃ​ទី​២៥  និង ២៦ រៀបចំ​ដោយ​ស្រា​បៀរ Tiger ដែល​មាន​កំពូល​តារាចម្រៀង​ល្បី​ៗ​ចូលរួម ដូច​ជា លោក ខេមរៈ សិរីមន្ត​, កញ្ញា ឪ​ក សុគន្ធ​កញ្ញា​, លោក ឆាយ វិ​រៈ​យុទ្ធ​, លោក ឆ​ន សុ​វ​ណ្ណា​រាជ​, កញ្ញា ទេព បូ​ព្រឹក្ស​, លោក នី រតនា​, កញ្ញា សួ​ស វិ​ហ្សា​, លោក STEP, កញ្ញា ឈិ​ន ម៉ា​និ​ច និង​លោក នាង ប្រាក់​សុគន្ធ ហើយនឹង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយទូរទស្សន៍ រស្មី​ហង្ស​មាស ចាប់ពី​ម៉ោង​៨​យប់​នេះ​តទៅ​នៅ​យប់​ថ្ងៃ​ទី ២៦​កុម្ភៈ​។