ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ពួកម៉ាក​មិនឃើញ​ទៅ​កន្លែង​ផឹកក៏​ទៅ​តាម​ដល់​ផ្ទះ​ ស្រាប់តែ​​ផ្អើល​​​យ៉ាង​​​រន្ធត់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖   «​ក្រោយ​ពី​បាត់​មិត្តសម្លាញ់​ខ្ញុំ មិនឃើញ​ទៅ​កន្លែង​ដែល​ធ្លាប់​ណាត់​ផឹក​ជា​រៀង​រាល់​ព្រឹក  ខ្ញុំ​ក៏​ទៅ​​តាម​ដល់​ផ្ទះ តែ​អ​កុស​លពេល​ខ្ញុំ​ទៅ​ដល់ ស្រាប់តែ​ប្រទះ​ឃើញ​ដៃ​គូ​ផឹក​របស់ខ្ញុំ​ដេក​ស្លា.ប់​នៅ​ក្នុង​ខ្ទម​ខាង​មុខ​ផ្ទះ​យ៉ាង​រន្ធត់​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម​»​ ។ នេះ​ជា​ការ​រៀបរាប់​របស់​លោក រ៉េ​ត…

ខេត្តបាត់ដំបង ​៖   «​ក្រោយ​ពី​បាត់​មិត្តសម្លាញ់​ខ្ញុំ មិនឃើញ​ទៅ​កន្លែង​ដែល​ធ្លាប់​ណាត់​ផឹក​ជា​រៀង​រាល់​ព្រឹក  ខ្ញុំ​ក៏​ទៅ​​តាម​ដល់​ផ្ទះ តែ​អ​កុស​លពេល​ខ្ញុំ​ទៅ​ដល់ ស្រាប់តែ​ប្រទះ​ឃើញ​ដៃ​គូ​ផឹក​របស់ខ្ញុំ​ដេក​ស្លា.ប់​នៅ​ក្នុង​ខ្ទម​ខាង​មុខ​ផ្ទះ​យ៉ាង​រន្ធត់​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម​»​ ។ នេះ​ជា​ការ​រៀបរាប់​របស់​លោក រ៉េ​ត រុំ ដែល​ជា​មិត្តសម្លាញ់​របស់​ជនរ​គ្រោះ ដែល​បាន​បរិយាយ​នៅ​កន្លែង​កើតហេតុ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា​ នេះ ។

ជន​រង​គ្រោះ​ដែល​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់ ឈ្មោះ វឿ​ន សា​វុន ហៅ លិ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​អង់  សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។  ជន​រង​គ្រោះ បាន​ដេក​ស្លា.ប់​ប្រឡាក់​ឈាម​ជាប់​អាវ នៅ​ក្នុង​ខ្ទម​​តូច​មួយ ស្ថិត​នៅ​ខាង​មុខ​ផ្ទះ​ ។ ​លោក រ៉េ​ត សា​រុំ អាយុ​៣៩​ឆ្នាំ ដែល​ជា​អ្នក​ប្រទះ​ឃើញ​សាក​សព​​ជន​រង​គ្រោះ​ដំបូង​គេ បាន​ប្រាប់​កោះសន្តិភាព​ថា «​ខ្ញុំ​បាន​ប្រទះ​ឃើញ​ឈ្មោះ លិ ដេក​ស្លា.ប់​នៅ​ក្នុង​ខ្ទម​យ៉ាង​រន្ធត់​ដែល​មាន​ឈាម​ប្រឡាក់​ជាប់​អាវ​ផង នៅ​ម៉ោង​៨​​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា នៅ​ពេល​ខ្ញុំ​ដើរទៅ​ហៅ​ផឹក​ ។  ព្រោះ​បាត់​មិនឃើញ​ទៅ​កន្លែង​ធ្លាប់​ណាត់​ផឹក​រៀង​រាល់​ព្រឹក​ដូច​សព្វដង​» ​។

បុរស​នេះ​និយាយ​ទៀត​ថា « ជន​រង​គ្រោះ ជា​មិត្តសម្លាញ់​របស់ខ្ញុំ នៅ​លីវ​ដូច​ខ្ញុំ ហើយ​ក៏​ជា​ដៃ​គួរ​ផឹក​ជា​ប្រចាំ​ជាមួយ​ខ្ញុំ​ដែរ​។ ប៉ុន្តែ​នៅ​ព្រឹក​កើតហេតុ មិនឃើញ​ពួកម៉ាក​ខ្ញុំ​នេះ​ទៅ​កន្លែង​ធ្លាប់​ផឹក ខ្ញុំ​ក៏​ទៅ​តាម​ដល់​ផ្ទះ លុះ​ទៅ​ដល់​ផ្ទះ​ស្រាប់តែ​ឃើញ​មិត្តសម្លាញ់​ខ្ញុំ ដេក​ស្លា.ប់​នៅ​ក្ន​ង​ខ្ទម​ដ៏​កំសត់ ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់​ចិត្ត​ក្រៃ​លេង ហើយ​ខ្ញុំ​ក៏​រាយ​ការ​ណ៏​ប្រាប់​អ្នក​ភូមិ​ឲ្យ​ជួយ​ពិនិត្យ​និង​ផ្ដឹ​ង​ទៅ​សមត្ថកិច្ច​ភា្ល​ម​ៗ​ដែរ​» ​។ នៅ​កន្លែង​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​មាន​ទាំង​កម្លាំងយោធា​ផង​បាន​ចុះ​ទៅ​ពិនិត្យ ក្រោម​ក្រសែភ្នែក​ប្រជាពលរដ្ឋ​រាប់​សិ​មនាក់​ដែល​ផ្អើល​ចោមរោម​មើល​។   គេ​ឃើញ​សាក​សព​ជន​រង​គ្រោះ​ដេក​ស្លា.ប់​នៅ​ខ្ទម​តូច​មួយ ដំបូល​ស័ង្កសី​ចាស់​ៗ​តែ​ប៉ុន្មាន​សន្លឹក ដែល​គ្រប់​ដណ្ដប់​ទៅ​ដោយ​វល្លិ៍​ជាប់​ផ្លូវ​នៅ​ខាង​មុខ​ផ្ទះ​ដែល​ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី​ ។​

សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​សា.ក.ស.ព និង​កន្លែង​កើតហេតុបាន​រាយ​ការ​ណ៏​ថា សា.ក.ស.ព​ចេញ​ឈាម​តាម​មាត់ មាន​ប្រឡាក់​ឈាម​ជាប់​អាវ​តែ​ភ្លាម​ៗ​នោះ គេ​មិន​ទាន់​ហ៊ាន​វាយតំលៃ​អំពី​មូល​ហេតុនៃ​ការ​ស្លា.ប់​នៅឡើយ​ទេ​។  មិត្តសម្លាញ់​ជន​រង​គ្រោះ គឺ លោក រ៉េ​ត រុំ បាន​ប្រាប់​កោះសន្តិភាព​ថា កាលពី​ល្ងាច​ថ្ងៃ​ទី ២២ កញ្ញា ឈ្មោះ លិ បាន​ផឹកស៊ី​ជាមួយ​ខ្លួន រហូត​ដល់​ម៉ោង​ប្រហែល​៧​យប់​ក៏​បែក​គ្នា  តែ​មុន​ពេល​បែក​គ្នា​ខ្លួន​បាន​សន្យា​ថា នឹង​ជួប​គ្នា​នៅ​ព្រឹក​ថ្ងៃស្អែក ( ២៣ កញ្ញា ២២ ) ដើម្បី​​ផឹក​ទៀត ​។   លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា ខ្លួន​បាន​ទៅ​កន្លែង​ណាត់​ផឹក រហូត​ដល់​ម៉ោង​ប្រហែល​ជាង​៨​ព្រឹក មិនឃើញ​ពួកម៉ាក​ទៅ​កន្លែង​ផឹក (​ជន​រង​គ្រោះ​) ខ្លួន​ក៏​ដើរទៅ​តាម​។​

គាត់​បាន​បញ្ជាក់​ថា  ពេល​គាត់​ទៅ​ដល់​ផ្ទះ ស្រាប់តែ​ឃើញ​មិត្តសម្លាញ់​ដេក​ស្ដូក​នៅ​ក្នុង​ខ្ទម​ខាង​មុខ​​ផ្ទះ អាវ​ប្រឡាក់​ឈាម ហៅ​ក៏​មិន​ឆ្លើយទាញ​ក៏​មិន​កំរើក ទើប​ដឹង​ថា  ដៃ​គូ​ផឹក​របស់​ខ្លួន​ស្លាប់ ខ្លួន​ក៏​ទៅ​ប្រាប់​អ្នក​ក្បែរ​ខាង​ឲ្យ​ជួយ​មើល ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

ជាមួយ​គ្នា​នោះ គេ​បានឃើញ​កម្លាំង​នគរបាល​ផ្នែក​បច្ចេកទេស ក៏​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព រួម​ទាំង​គ្រូពេទ្យ​ជំនាញ​ផង​ដែរ​។  បើ​តាម​សមត្ថកិច្ច បាន​ផ្ដល់​ព័​ត៌​មាន​ថា «​លើ​ខ្លួន​សា.ក.ស.ព​គ្មាន​ស្លាកស្នាម​របួស​ទេ តែ​ជន​ង​គ្រោះ​មាន​ឈាម​ចេញ​តាម​មាត់ ដែល​ទំនង​ជន​រង​គ្រោះ​អាច​បណ្ដាល​មក​ពី​ជំងឺ​ធ្លាយ​ក្រពះធ្ងន់​ធ្ង​រ​»​។  យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​បឋម​ប៉ុណ្ណោះ តែ​មន្ត្រី​ជំនាញ​​នៅ​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ ក្រែង​មាន​អ្វី​កើតឡើង ក្រៅពី​ការ​សន្និដ្ឋាន​បឋម​របស់​មន្ត្រី​ជំនាញ​៕ ​

អត្ថបទសរសេរ ដោយ