ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ហូរ​ខ្លាំង​គួ​ច​នាំ​ក្មេង​ប្រុស​ម្នាក់ ក្នុងស្រុក​ភ្នំស្រុក កម្លាំង​អន្តរាគមន៍​ជួយ​សង្គ្រោះ​ទាន់​ពេល

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​អន្តរាគមន៍​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ នៅ សុខា នាយសេនាធិការរង​កងពល បាន​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា…

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​អន្តរាគមន៍​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ នៅ សុខា នាយសេនាធិការរង​កងពល បាន​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ករណី​ក្មេង​ប្រុស​អាយុ​០៨​ឆ្នាំ​ម្នាក់ ឈ្មោះ វ័ន ឆា​នុ​ន បាន​លង់ទឹក​ពេល​ទឹក​ហូរ​ខ្លាំង​ហើយ​គួ​ច​នាំ​ទៅ​ផ្នែក​ខាងក្រោម នៃ​សំណង់​ទ្វារ​ទឹកធំ ចម្ងាយ​៤០០​មែ​ត្រ ដែល​ស្ថិត​នៅ​ភូមិ​គោក​ចារ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សូម​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ចាត់តាំង​កម្លាំង​អន្តរាគមន៍ អោយ​នៅ​ប្រចាំការ​នៅ​គោលដៅ​តំបន់​រង​គ្រោះ ងាយស្រួល​ជួយ​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។ ស្រប​ពេល​ទទួល​បាន​សេចក្តីរាយការណ៍​ថា​មាន​ក្មេង​ប្រុស​លង់ទឹក កងកម្លាំង​អន្តរាគមន៍ ក៏​បាន​ចេញ​ប្រតិបត្តិការ​ភ្លាម​ៗ​ជួយ​សង្គ្រោះ ក្មេង​ប្រុស​ខាងលើ​បាន​ទាន់​ពេលវេលា និង​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ