ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ ក្លាយជា​ទឹកជំនន់​ជន់​លិច​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ជាង​៣០​គ្រួសារ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ទឹកភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់​ង្ក​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​ទឹកជំនន់​ចំនួន​៣០​គ្រួសារ និង​ជីវភាព​ខ្វះខាត​៣​គ្រួសារ ស្ថិត​នៅ

ខេត្តឧត្តរមានជ័យ ៖ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ទឹកភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់​ង្ក​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​ទឹកជំនន់​ចំនួន​៣០​គ្រួសារ និង​ជីវភាព​ខ្វះខាត​៣​គ្រួសារ ស្ថិត​នៅ​ភូមិ​ក្នុង​ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២​នេះ ហើយ​ត្រូវ​បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ឧត្ត​មាន​ជ័យ ។

លោក ងួ​ន ទ្ធី​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ក្រុមការងារ​ស្រុក បាន​ផ្តល់​ព័ត៌មាន​នេះ ក្នុង​នាម​លោក​ជា​អភិបាលស្រុក​ដឹកនាំ​មន្ត្រីរាជការ និង​ក្រុមការងារ​យុវ​ជន​ស្រុក ដោយ​មានការ​ចូលរួម​ពី​កងកម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៤១ ចុះ​អន្តរាគមន៍​ចុះ​ជួយ​សង្គ្រោះ និង​សាកសួរ​សុខទុក្ខ ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង អូរ និង​ពលរដ្ឋ​រស់នៅ​តំបន់​ងា​.​យ​រង​គ្រោះ​មួយ​ចំនួន ស្រប​ពេល​កម្ពស់​ទឹក​កំពុង​តែ​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន ដោយ​លោក​អភិបាលខេត្ត តែងតែ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ខេត្ត ដើម្បី​ត្រៀមលក្ខណៈ និង​មាន​វិធានការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​យើង​បាន​ទាន់​ពេលវេលា​។

លោក ងួ​ន ទ្ធី​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលស្រុក​អន្លុង​វែង បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជា​ពិសេស​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ការ​រស់នៅ​របស់​បងប្អូន​ជា​និច្ច ពោល​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។

លោក ងួ​ន ទ្ធី រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលស្រុក​អន្លង់​វែង បាន​បន្ត​ថា ក្រោយ​ពី​សាកសួរ​សុខទុក្ខ និង​បន្ត​កា​ផ្តាំផ្ញើ​ផង​ដែរ កា​រស់នៅ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង អូរ និង​ពលរដ្ឋ​រស់នៅ​តំបន់​ងា​.​យ​រង​គ្រោះ​មួយ​ចំនួន ស្រប​ពេល​កម្ពស់​ទឹក​កំពុង​តែ​ហក់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជា​ប្រចាំ​គ្រប់ពេលវេលា​។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​នៃ​ជំនន់​ទឹកភ្លៀង និង​កម្ពស់​ទឹក​ឡើង​លើស​កម្រិត​មិន​ទាន់​ប្រកាស​អាសន្ន​នៅឡើយ​ទេ លោក​អភិបាលស្រុក​បាន​ថ្លែង​កោតសរសើរ​ដល់​ប្រជាពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​ទាន់​ពេលវេលា ដើម្បី​ការពារ​គ្រោះថ្នាក់​ដោយ​ទឹកជំនន់​។ ក្នុង​នាម​កាក​បាទក្រហមកម្ពុជា ក៏​បាន​រំលែក​នូវ​ទុក្ខ​លំបាក​របស់​បងប្អូន​ក្នុង​គ្រា​ដែល​កំពុង​រង​គ្រោះ​បាន​លះបង់​ផ្ទះសម្បែង​មក​រស់នៅ​លើ​ទីទួល​សុវត្ថិភាព​។

លោក​ផ្តាំផ្ញើ​ឱ្យ​បងប្អូន​ត្រូវ​ចេះ​ថែរក្សា​សុខភាព ត្រូវ​ហូប​ទឹក​ស្អាត​ជា​និច្ច ជា​ពិសេស​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​ទឹក​ឡើង ការពារ​កូន​តូច​ៗ ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ដោយ​យថាហេតុ​ណារ​មួយ​។ ចំណែក​អំណោយ​នាំ​យក​មក​ផ្តល់​ជូន​នៅ​ពេល​នេះ រួម​មាន ៖ អង្ករ​១០​គីឡូក្រាម​, មី​១​កេស​, អំ​ប៊ិ​ល​កន្លះ​គីឡូ​, ប៊ី​ចេ​ង​កន្លះ​គីឡូ​, ទឹក​ស៊ី​អី​វ​២​ដប និង​ទឹកត្រី​២​ដប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ