ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាយាយនិង​ចៅ ជិះម៉ូតូឌុបគ្នាសុខៗ ជួបគ្រោះ​ផ្អើល​ផ្លូវជាតិលេខ​​៣

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ អ្នកដំណើរ​ចំនួន​៣​នាក់​ក្នុង​នោះ មាន​យាយ តា និង​ចៅប្រុស បាន​រង​របួស​ធ្ងន់ធ្ងរ​

​រាជធានី​ភ្នំពេញ​ ៖​ អ្នកដំណើរ​ចំនួន​៣​នាក់​ក្នុង​នោះ មាន​យាយ តា និង​ចៅប្រុស បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយ​​អ្នក​ខ្លះ​បា.ក់ជើង និង​​អ្នក​ខ្លះ​ទៀត​បែ.កក្បាល​ ខណៈ​​ពួក​គាត់​ជិះ​ម៉ូតូ​មួយគ្រឿង​​ហុងដា​ឌ្រី​ម​​ធុន​សេ​១២៥ ​ឌុ​ប​គ្នា​សុខ​ៗ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​បើក​បត់​ឆ្លងផ្លូវ​ចូល​ផែស្ងួត​រួច​ជ្រុល​ទៅ​កៀរ​ម៉ូតូ២គ្រឿង ​បណ្ដាល​ឲ្យ​ដួល​ច្រ​ង៉ា​ប់​ច្រ​ងិ​ល​។ បន្ទាប់​មក​រថយន្ត​បង្ក​ខាងលើ​បាន​បើក​គេច​ចូល​ក្នុង​ក្រុមហ៊ុន​ផែស្ងួត​«​ក្រុមហ៊ុន អិ​ល វ៉ា​យ ស៊ី​ ឡូ​ជី​ស្ទីក ត្រេ​ន ស្ព័ត ឯក »​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​បាត់​ស្រមោល​។

​ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​លើ​កំណាត់​ជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។

បុរស​ម្នាក់​ដែល​ជា​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ពុំ​ចាំ​ម៉ាក​និង​ស្លាក​លេខ បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​។ ​ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​យាយ តា និង​ចៅប្រុស​ដែល​មាន​អាយុ​ទើប​១​ខួប​ប៉ុណ្ណោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ១​គ្រឿង​ពាក់​ស្លាក​លេខ កណ្តាល 1D-2101 ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បង្កហេតុ​នោះ​បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​ផែស្ងួត​ទាំង​បំពាន​ទោះ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ជិត​ដល់​ហើយ​ក៏​ដោយ​ ជា​ហេតុ​បណ្ដាល​ឲ្យ​ជ្រុល​ទៅ​កៀរ​ម៉ូតូ​ដួល​ទាំង​កម្រោល ហើយ​បណ្ដស​ល​ឲ្យ​ជន​រង​គ្រោះ​ទាំង​៣​នាក់​យាយ តា​និង​ចៅប្រុស​អាយុ​១​ខួប​រង​របួស​ធ្ងន់ធ្ងរ ។​ បន្ទាប់​មក​រថយន្ត​បង្ក​ពុំ​បាន​ឈប់​ឡើយ​ហើយ​ក៏​បស​ន​បើក​បន្លែ​ម​ល្បឿន​ចូល​ទៅ​ក្នុង​ផែស្ងួត «​ក្រុមហ៊ុន អិ​ល វ៉ា​យ ស៊ី​ ឡូ​ជី​ស្ទីក ត្រេ​ន ស្ព័ត ឯក »​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​។

​តាម​ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ជន​រង​គ្រោះ​ដែល​ជា​ជីតា រង​របួស​បា.ក់ជើង​ស្តាំ និង​ជីដូន​រង​របួស​បា.ក់ជើង​ស្តាំ ហើយ​ចៅប្រុស​រង​របួស​បែកក្បាល ដេក​ដួល​រដូករណែល​ពេញ​ផ្លូវ​គួរ​ឲ្យ​អាណិត​។​ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ បាន​ដឹក​យក​ជីតា ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​ជីដូន និង ចៅប្រុស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡា​ង​និង​នគរបាល​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​អន្តរាគមន៍ ពិនិត្យ​ជាក់ស្ដែង​និង​ស្វែងរក​រថយន្ត​បង្ក​ដែល​បើក​គេច​ចូល​ទៅ​ក្នុង​ផែស្ងួត «​ក្រុមហ៊ុន អិ​ល វ៉ា​យ ស៊ី​ ឡូ​ជី​ស្ទីក ត្រេ​ន ស្ព័ត ឯក »​នោះ​ដើម្បី​មក​យក​មក​ទទួលខុសត្រូវ​ចំពោះ​ការ​បង្ក​ហេតុនេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ