ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ទារិកា​តូច​ត្រូវ​អស់​សង្ខារ ដោយសារ​បុរស​ម្នាក់​យក​មក​បោ​.​ក​នឹង​គល់ឈើ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

យុវជន​ម្នាក់​បែក​ថ្នាំ ហើយ​បាន​ចាប់​យក​ទារិកា​ដែល​មាន​អាយុ​ទើប​១៨​ខែ​ទៅ​បោ​.​ក​នឹង​គល់ឈើ​នៅ​ខាងក្រោយ​ផ្ទះ បណ្តាល​ឲ្យ​ផុង​លលាដ៍ក្បាល

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​បែក​ថ្នាំ ហើយ​បាន​ចាប់​យក​ទារិកា​ដែល​មាន​អាយុ​ទើប​១៨​ខែ​ទៅ​បោ​.​ក​នឹង​គល់ឈើ​នៅ​ខាងក្រោយ​ផ្ទះ បណ្តាល​ឲ្យ​ផុង​លលាដ៍ក្បាល​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​។ ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​បាន​ឃាត់ខ្លួន​យុវជន​រូប​នោះ ប្រគល់​អោយ​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ករណី​ខាងលើ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​ក្រ​វៀក ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ចំណែក​ទារិកា​រង​គ្រោះ​មានឈ្មោះ ឈៀង ផា​ន់​នី អាយុ​១៨​ខែ រីឯ​ជន​ដៃដល់​ឈ្មោះ ម៉ែ​ត តូ​ម៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ជាមួយ​គ្នា​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​ដើរមក​យក​ទារិកា​រង​គ្រោះ​ទៅ​ដាក់​នៅ​ខាងក្រោយ​ផ្ទះ ក្បែរ​គល់ឈើ​មួយ ហើយ​ជនសង្ស័យ​រូប​នេះ​បាន​ទៅ​រក​ចប​មក​កា​.​ប់រ​ណ្តៅ​ដី​ជិត​គល់ឈើ​នោះ តែ​គ្មាន​អ្នក​ណា​ដឹង​ថា គេ​កា​.​ប់រ​ណ្តៅ​ធ្វើ​អី​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ ជីតា​របស់​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ សាក់ ម៉េ​ត អាយុ​៥៥​ឆ្នាំ ឃើញ​ចៅ​យំ ក៏​បាន​ទៅ​យក​ក្មេង​ស្រី​នោះ​មក​ទុក​លើ​គ្រែ​ក្រោមផ្ទះ​វិញ​។ ហើយ​នៅ​ពេល​កា​.​ប់រ​ណ្តៅ​រួច ជន​ដៃដល់​ក៏​បាន​មក​យក​ទារិកា​តូច​ម្តងទៀត ហើយ​ក៏​យក​ទៅ​បោ​.​ក​ជាមួយនឹង​គល់ឈើ បណ្តាល​ឲ្យ​ផុង​លលាដ៍ក្បាល​ហូរ​ឈា​.​ម​តាម​ត្រចៀក​ខាងឆ្វេង​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ជន​ដៃដល់​ខាងលើ​នេះ ត្រូវ​បាន​អ្នក​ភូមិ​ខ្សឹប​ប្រាប់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​មនុស្ស​ឃា​.​ត​នេះ គឺ​មក​ពី​ជន​ដៃដល់​រូប​នោះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀ​.​ន​ហួស​កម្រិត​។

ក្រោយ​ពេល​កើតហេតុ​ភា្ល​ម​ៗ ប្រជាពលរដ្ឋ​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ប្រគល់​អោយ​សមត្ថកិច្ច ចំណែក​ស​.​ព​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​ជន​ដៃដល់​វិញ កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ