ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង ចុះ​ពិនិត្យ និង​ជូន​ដំណើរ​ប្រជាពលរដ្ឋ​ឡើង​ជិះ​រថយន្ដក្រុង ទៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

1 ឆ្នាំ មុន
  • ភ្នំពេញ

នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​ជិះ​រថយន្តក្រុង​សាធារណៈ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ជូន​ទៅ​តាម​បណ្ដា​ខេត្ត​នានា ដើម្បី​

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​ជិះ​រថយន្តក្រុង​សាធារណៈ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ជូន​ទៅ​តាម​បណ្ដា​ខេត្ត​នានា ដើម្បី​ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

ជាក់ស្តែង​នៅ​ព្រលឹម​អុល​លោក ឃួ​ង ស្រេង បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ និង​ជូន​ដំណើរ​ប្រជាពលរដ្ឋ​ឡើង​ជិះ​រថយន្ដក្រុង ទៅ​តាម​បណ្ដា​ខេត្ត ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ទីតាំង​សួនច្បារ ទៅ​លាន​ប្រជាធិបតេយ្យ​ឬ​ស្សី​កែវ​។ បងប្អូន​ប្រជាពលរដ្ឋ​យើង​មាន​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​ត្រេកអរ និង​សប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តល់​ជូន​ពួក​គាត់​បាន​ជិះ​រថយន្តក្រុង​ទៅ​លេង​ស្រុក​កំណើត ដោយ​ឥត​គិតថ្លៃ ព្រមទាំង​ផ្ដល់​ជូន​ទឹកបរិសុទ្ធ​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៀត​ផង​។

គួរ​រំលឹក​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​ជូនដំណឹង​ដល់​សាធា​រណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត​ទាំងអស់ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ប្រកបដោយ​សេចក្ដី​សប្បាយ​រីករាយ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​រថយន្តក្រុង​ចំនួន​១៧៥​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ រយៈពេល​០៥​ថ្ងៃ ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​មិន​បង់ប្រាក់ ក្នុង​នោះ ៖

១- សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​រថយន្ត ក្រុង​៥៥​គ្រឿង​។
២- សម្រាប់​ប្រជាពលរដ្ឋ​ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត និង​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​រថយន្តក្រុង​ចំនួន​១២០​គ្រឿង ដោយ​ចេញដំណើរ​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​។

ឆ្លៀត​ក្នុង​ឱកាស​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​ទាំងអស់ ឱ្យ​រក្សា​តម្លៃ​ដឹក​ជ​ញ្ជួ​ន​នៅ​ដដែល ដោយ​ពុំ​តម្លើង​ថ្លៃ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ដើម្បី​រួមចំណែក​ជាមួយ​រា​ជ័​រដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ អាស្រ័យ​ហេតុនេះ សូម​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និង​ចូលរួម​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង (City Bus) របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ