រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនម្នាក់ត្រូវបានសាច់ញាតិកុមារីរងគ្រោះចាប់ប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីបែកធ្លាយរឿងយុវជនរូបនោះ ល្បួងកូនគាត់អាយុ១២ឆ្នាំទៅចាប់រំលោ.ភបានសម្រេចរហូតដល់៣ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវទន្លេសាប មុខសណ្ឋាគារអូតែលសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
សេចក្តីរាយការណ៍បន្តថា យុវជនត្រូវចាប់ខ្លួនខាងលើនេះ មានឈ្មោះ ម៉ាត់ នួត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅលើទូកមាត់ច្រាំងទន្លេ ចំណែកកុមារីរងគ្រោះអាយុ១២ឆ្នាំ មុខរបររើសអេតចាយ។

បើតាមប្រភពពីសាច់ញាតិកុមារីរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់ក៏មិនដឹងរឿងហេតុច្បាស់ដែរ ព្រោះកូនស្រីគាត់មិនបានប្រាប់ ដោយសារជនសង្ស័យគំរា.មវា.យ។ ប៉ុន្តែរឿងនេះបែកធ្លាយ បន្ទាប់ពីបងប្អូនជីដូនមួយកុមារីរងគ្រោះប្រាប់ថា ជនសង្ស័យនោះប្រើល្បិចធ្វើជាអោយមើលទូរស័ព្ទ និងល្បួងនាំទៅកន្លែងស្ងាត់ ហើយធ្វើសកម្មភាពចាប់រំលោ.ភបានសម្រេចរហូតដល់៣ដងក្នុង០១យប់ កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងមកនេះ។ ដោយធ្វើសកម្មភាពនៅមាត់ច្រាំងទន្លេ មុខសណ្ឋាគារសុខាសម្រេច០១ដង នៅក្រោយបន្ទប់ទឹកសួនច្បារយុថ្កា បានសម្រេច១ដង និងក្នុងបន្ទប់ទឹកបានសម្រេច០១ដងទៀត សរុបគឺចំនួន០៣ដង។ ហើយនៅយប់កើតហេតុនេះ គាត់បានចាប់សួរកូនស្រីគាត់ ទើបនាងហ៊ាននិយាយប្រាប់ ព្រោះខ្លាចពាក្យ គំរា.មរបស់ជនសង្ស័យ។

បើតាមប្រភពពីជនសង្ស័យបានប្រាប់សាច់ញាតិ មុនសមត្ថកិច្ចឃាត់ខ្លួនអោយដឹងថា រូបគេមិនបានប្រព្រឹត្តិ និងធ្វើសកម្មភាពចាប់រំលោ.ភកុមារីរងគ្រោះនោះទេ។ មូលហេតុដែលកុមារីរូបនោះ ដើរតាមខ្លួន ព្រោះកុមារីតាមសុំរូបគេមើល និងលេងទូរស័ព្ទ។
បន្ទាប់ពីបែកធ្លាយរឿងជនសង្ស័យខាងលើ ក៏ត្រូវបានសាច់ញាតិកុមារីរងគ្រោះតាមរក និង ឃាត់ខ្លួន រួចប្រគល់អោយសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្នរង់ចាំខាងក្រុមគ្រូពេទ្យនៃមន្ទីរសង្គមកិច្ច និងការពារអនីតិជនធ្វើកោសល្យវិច័យ ដើម្បីបញ្ជាក់លទ្ធផល ទើបបន្តនីតិវិធី នៅពេលក្រោយទៀត៕
ចែករំលែកព័តមាននេះ