ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​វែកញែក​រឿង​តម្លៃ​ខ្លួន​កីឡាករ​ខ្មែរ​ទៅ​វ៉ៃ​នៅ Thai Fight កាន់តែ​ថោក​ពី​១​ឆ្នាំទៅ​១​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ស្នេហា​គុន​ខ្មែរ​កំពុង​តែ​ផ្ទុះ​ការ​វែកញែក​រឿង​កីឡាករ​កម្ពុជា​ទៅ​វាយ​នៅ Thai

រាជធានី​ភ្នំពេញ ៖ អ្នក​ស្នេហា​គុន​ខ្មែរ​កំពុង​តែ​ផ្ទុះ​ការ​វែកញែក​រឿង​កីឡាករ​កម្ពុជា​ទៅ​វាយ​នៅ Thai Fight នា​ពេល​បច្ចុប្បន្ន បាន​តម្លៃ​ខ្លួន​ថោក​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចាញ់​កាល​ជំនាន់​កីឡាករ​ចាស់​ៗ​ដូច​ជា កែវ រំ​ចង់​, សេន ប៊ុ​ន​ថេ​ន​, វង្ស ណ​យ​, អ៊ុ​ង វី​រៈ​, ពេជ្រ សីហា និង​ផល សោ​ភ័​ណ្ឌ ជាដើម​។

ដើមហេតុ​បណ្ដាល​ឱ្យ​ផ្ទុះ​ការ​វែកញែក​បែប​នេះ បន្ទាប់​ពី​ថ្មី​ៗ​នេះ កីឡាករ​កម្ពុជា​ចំនួន​២​រូប​គឺ ធន់
រិ​ទ្ធី និង​ធន់ ចាន់​តាក់ នឹង​ត្រូវ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​ធំ​មួយ​របស់​ថៃ​គឺ Thai Fight ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​លោក សំណព្វ អ្នក​នាំ​កីឡាករ​ខ្មែរ​ទៅ​វាយ​នោះ​បាន​ទម្លាយ​តម្លៃ​ខ្លួន​ថា​«​មិន​ក្រោម​៦៥០​ដុល្លារ​»​។

ជាមួយ​គ្នា​នោះ លោក ស៊ន អេ​លី​ត គ្រូបង្វឹក​របស់​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ក៏​បាន​ទម្លាយ​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​មាន​មនុស្ស​ម្នាក់​ទាក់ទង​មក​ខ្លួន​ដើម្បី​សួរនាំ​កីឡាករ​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច ទៅ​វាយ​នៅ​ក្នុង​កម្មវិធី Thai Fight ដែរ ប៉ុន្តែ​ហ៊ាន​ផ្ដល់​តម្លៃ​ខ្លួន​ដល់​កីឡាករ​កម្ពុជា​ត្រឹម​២​ម៉ឺន​បាត គិត​ជា​លុយ​ដុល្លារ​ប្រមាណ​ជា​៥៤០ ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ ។ ក្រោយ​បានឮ​ខាង​ថៃ​ផ្ដល់​តម្លៃ​ខ្លួន​ថោក ហើយ​ឲ្យ​ទៅ​ប៉ះ​កីឡាករ​លំដាប់​អន់​ថៃ គ្រូបង្វឹក​ដដែល​មិន​ពេញចិត្ត​ឡើយ និង​បាន​ពោល​ពាក្យ​មួយ​ឃ្លា​ថា «​លោក​មិន​ឲ្យ​ទៅ​វាយ​ជា​ដាច់ខាត សុខចិត្ត​បិទ​ក្លិប​ចោល ។ …​ហេតុ​អី​ថៃ​ផ្ដល់​តម្លៃ​ខ្លួន​កីឡាករ​ខ្មែរ​ថោក​យ៉ាងនេះ? »​។

ក្រោយ​រឿង​នេះ​ផ្ទុះ​ឡើង អតីត​អ្នកលេង​កណ្ដាប់ដៃ​ថ្ម ពេជ្រ សីហា ទម្លាយ​ថា ខ្លួន​ធ្លាប់​ទៅ​វាយ​ទទួល​បាន​តម្លៃ​ខ្លួន​ចំនួន​១៥០០​ដុល្លារ​កាល​ឆ្នាំ​២០១២ ។ ជុំវិញ​រឿង​នេះ លោក ពេជ្រ សុ​ផា​ន់ គ្រូ​របស់ ពេជ្រ សីហា បញ្ចេញ​ទស្សនៈ​មក​ថា «​ខ្ញុំ​ធ្លាប់​យក ពេជ្រ សីហា ទៅ​វាយ​នៅ Thai Fight ទទួល​បាន​១៥០០​ដុល្លារ​កាល​ឆ្នាំ​២០១២ ។ ហេតុ​អី​១០​ឆ្នាំ​ក្រោយ​ឆ្នាំ​២០២២ តម្លៃ​ខ្លួន​កីឡាករ​ខ្មែរ​យើង​ធ្លាក់​ចុះ​ខ្លាំង​យ៉ាងនេះ​»​។

មិន​ខុស​គ្នា​ប៉ុន្មាន​ទេ កាល​ជំនាន់ កែវ រំ​ចង់ ទៅ​វាយ​នៅ Thai Fight ឆ្នាំ​២០១៦ ក៏​ធ្លាប់​ទទួល​បាន​ចំនួន​២០០០​ដុល្លារ​។ ដោយឡែក​កីឡាករ​ផ្សេង​ៗ​ទៀត​ដូច​ជា សេន ប៊ុ​ន​ថេ​ន​, កូន​នាគ វង្ស ណ​យ​, អ៊ុ​ង វី​រៈ និង ផល សោ​ភ័​ណ្ឌ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​កាល​ជំនាន់​នោះ​។

ជុំវិញ​ករណី​ខាងលើ​ ក៏​ត្រូវ​បាន​មហាជន​អ្នក​ស្នេហា​គុន​ខ្មែរ​ជា​ច្រើន​ខំ​មិន​ឆ្លើយឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក បង្កើត​បានជា​វេទិកា​វែកញែក ដែល​អ្នកខ្លះ​ថា បើ​គេ​ឲ្យ​ថោក​មិនបាច់​ទៅ​វាយ​ទេ ហើយ​អ្នកខ្លះ​ទៀត​គិត​ថា ថៃ​មើលងាយ​កីឡាករ​ខ្មែរ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ