ខេត្តសៀមរាប ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី២២ កញ្ញា ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន ។
ការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន ដោយស្ថានភាពជំនន់ទឹកភ្លៀងបាន និងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្ដាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ។
អាស្រ័យដូចខាងលើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សម្រេចធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នលើកំណាត់ ៖
ផ្លូវជាតិលេខ ៦៤ (ដំដែក-ព្រះវិហារ)
ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង)
ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-ឧត្តរមានជ័យ)
ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក)
ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី)
ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ)
ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន)
ផ្លូវខេត្ត លេខ២៦៧៦ (ទួលគ្រួស-តាសៀម)
ផ្លូវខេត្តលេខ២៦៤៥ (ស្វាយលើ-ស្រែណូយ)
ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) បិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី ៕



ចែករំលែកព័តមាននេះ