រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកយុវជនក្របខ័ណ្ឌយុវជនអាយុក្រោម១៨ឆ្នាំ (Tennis Cambodia ITF Junior ២០១៧) សប្ដាហ៍ទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគេបានរកឃើញម្ចាស់ពានហើយ ។
ការប្រកួតនៅក្នុងសប្ដាហ៍ទី១ បានបញ្ចប់ទៅកាលពីថ្ងៃទី១៨ កុម្ភៈ កន្លងមកនេះ ខណៈការប្រកួតសប្ដាហ៍ទី២ បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី១៩ កុម្ភៈ នៅទីលានមជ្ឈមណ្ឌលជាតិកីឡាវាយកូនបាល់ CCC ដែលស្ថិតនៅសង្កាត់ទឹកថ្លា ។
ការប្រកួតនេះចែកចេញជា២វិញ្ញាសា គឺប្រកួតវាយគូ និងវាយទោល ។ ប្រកួតវាយគូដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៥ កុម្ភៈ ជាលទ្ធផលផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករជនជាតិម៉ាឡេស៊ី ចាប់គូជាមួយកីឡាករជនជាតិ ដែលបានយកឈ្នះកីឡាករអូស្ត្រាលីចាប់គូជាមួយកីឡាករអូស្ត្រាលីដូចគ្នា ២សិត០ គឺ ៦-៣ និង ៧-៥ ។ ចំណែកផ្នែកនារីបានទៅលើក្រុមកីឡាការិនីចិនតៃប៉ិ ដែលបានយកឈ្នះលើក្រុមកីឡាការិនីជប៉ុន ២សិត០ គឺ ៦-៣ និង ៦-៤ ។
រីឯការប្រកួតវាយទោលដែលបានបញ្ចប់ទៅកាលពីព្រឹកថ្ងៃទី២៦ កុម្ភៈ ជាលទ្ធផលផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករជប៉ុន បន្ទាប់ពីបានយកឈ្នះកីឡាករថៃនៅក្នុងលទ្ធផល ៦-២ និង ៦-២ ។ ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនីជប៉ុន ដែលបានយកឈ្នះកីឡាការិនីជប៉ុនដូចគ្នា ក្នុងលទ្ធផល២សិតទល់១សិត គឺ៦-៣, ២-៦ និង ៦-៣ ។
លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មានប្រសាសន៍ថា នេះគឺជាលើកទី២ហើយ ដែលកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនបាល់ក្របខ័ណ្ឌយុវជនអន្តរជាតិ បើទោះជាកម្ពុជាយើងមិនទទួលបានចំណាត់ថ្នាក់ល្អក្ដី ប៉ុន្តែយើងទទួលបានផលប្រយោជន៍យ៉ាងធំធេងពីការប្រកួតនេះ ។
ផលប្រយោជន៍ដែលកម្ពុជាទទួលបាននោះ គឺទី១-ធ្វើឱ្យយុវជនថ្នាលរបស់យើងទទួលបានបទពិសោធន៍យ៉ាងច្រើនពីបណ្ដាប្រទេសដែលកំពុងរីកចម្រើនលើវិស័យកីឡាវាយកូនបាល់ ដើម្បីអភិវឌ្ឍខ្លួនឯងបន្ថែមទៀត ។ ទី២-ជាឱកាសដែលយើងទទួលបានបទពិសោធន៍ចេះរៀបចំការប្រកួតបែបព្រឹត្តិការណ៍អន្តរជាតិធំៗ ខណៈពេលដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ខាងមុខ ៕
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍...
ការសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសឬស្រីម្នាក់មកធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់ណាស់នៅក្នុងជីវិតជាគ្រហស្ថ បើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះនូវ...
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤ឃុំ នៅជាយភ្នំកំចាយបូកគោ ស្ថិតក្នុងស្រុកព្រៃនប់មានចំនួន...
ឥទ្ធិពលដែលបង្កពីបម្រែបម្រួលបរិស្ថានកំពុងតែអាចមើលឃើញកាន់តែច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលម៉ាស៊ីនកាន់តែមានភាពឆ្លាតវៃទៅ និងការព្រួយបារម្ភពីសង្គ្រាម...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ...
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤...
សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១៩ របស់អគារការដ្ឋានសំណង់យីហោ GIA TOWER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជា...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមពង្រឹងក្រុមរបស់គាត់នៅខែមករា ឆ្នាំ២០២០ខាងមុខ ។...
ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជា...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើម និងអនាម័យចំនួន២កន្លែងខាងជើង និងខាងត្បូងក្បែរកំពង់ដព្រែកលៀប កោះដាច់ កំពុងតែបង្កសំឡេងរំ...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់...
លោកប្រធានាធិបតី វ្លាឌីមា ពូទីន (Vladimir Putin) របស់ប្រទេសរុស្ស៊ីល្បីថាជាមនុស្សដែលមានរឿងសម្ងាត់ច្រើនជាពិសេសរឿងទាក់ទិននឹងលុយដែលមិនទាន់មាននរណាដឹងច្បាស់នៅឡើយថា...