ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ហែល​ទឹក​យ៉ាង​ជំនាញ បែរជា​ស្លា.ប់​ដោយសារ​លង់ទឹក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​មាន​ចេះ​ហែល​ទឹក​យ៉ាង​ជំនាញ ខណៈ​ចុះ​មុជទឹក​រាវរក​គ្រំ​ដើម្បី​យក​ក្លែម​បន្ត​ទៀត ស្រាប់តែ​លង់ទឹក​លិច​បាត់​អស់​មួយ​យប់​ទើប​រាវរក​សព​ឃើញ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​មាន​ចេះ​ហែល​ទឹក​យ៉ាង​ជំនាញ ខណៈ​ចុះ​មុជទឹក​រាវរក​គ្រំ​ដើម្បី​យក​ក្លែម​បន្ត​ទៀត ស្រាប់តែ​លង់ទឹក​លិច​បាត់​អស់​មួយ​យប់​ទើប​រាវរក​សព​ឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុង​ភោជនីយដ្ឋាន មាស​៩៩ ស្ថិត​នៅ​ក្នុងភូមិ គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

បុរស​រង​គ្រោះ​ឈ្មោះ សុ​ន ស៊ី​ណា អាយុ​៣២​ឆ្នាំ មាន​លំនៅ​ភូមិ​ច្រាំង​លើ ឃុំ​តា​ឯក ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជាងសំណង់​រង​គ្រោះ និង​ក្រុម​ជាង​ផ្សេង​ទៀត​ទាំងអស់​៤​នាក់ ត្រូវ​បាន​ថៅកែ​ភោជនីយដ្ឋាន មាស​៩៩ ជួល​មក​ឲ្យ​ធ្វើ​ក្យូ​ស​លក់ដូរ​នៅ​កន្លែង​កើតហេតុ ហើយ​កាលពី​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃ​ទី​២៥ កុម្ភៈ បន្ទាប់​ពី​ផឹក​ស្រវឹង ក្រុម​ជាង​ទាំងនោះ​ក៏​បាន​នាំ​គ្នា​ចុះ​ងូតទឹក​រាវ​គ្រំ​ដើម្បី​យក​មក​ក្លែម​បន្ត​ទៀត ។ ខណៈ​ពេល​ងូត​រាវ​គ្រំ ជន​រង​គ្រោះ​ដែល​ចេះ​ហែល​ទឹក​យ៉ាង​ជំនាញ​ក៏​បាន​លង់ទឹក​លិច​បាត់​រក​សព​ពុំ​ឃើញ​ឡើយ លុះ​នៅ​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ ក្រុម​គ្រួសារ​ក៏​បាន​ជួល​ខ្មែរ​អ៊ី​ស្លា​ម​ក្នុង​តម្លៃ​៣០០​ដុល្លារ​ឲ្យ​ងូតទឹក​រាវ រក​សព​ទើប​ឃើញ ហើយ​ក្រុម​គ្រួសារ​នាំ​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕