ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​អា​គុយ​បាន​ហើយ ​ចាក់ទឹក​អាស៊ីត​ចេញ​ ប្រុង​លក់​អេ​ត​ចាយ ម្ចាស់​រក​ឃើញ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់ ​និង​ក្មេង​ប្រុស​ម្នាក់​ បាន​ធ្វើ​សកម្មភាព​លួច​អា​គុយ​រថយន្ត​របស់​ប្រធាន​សន្តិសុខ​ នៅ​ទីលាន​ចាក់សំរាម ដែល​ទុក​នៅ​ក្នុង​​រោង​ជាង​ជួសជុល​រថយន្ត​មួយ​កន្លែង​នៅ​ទីនោះ។ លុះ​ពេល​លួច​បាន​ហើយ យក​ទៅ​ចាក់ទឹក​អាស៊ីត​ចោល ដើម្បី​យក​ទៅ​លក់​អេ​ត​ចាយ…

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់ ​និង​ក្មេង​ប្រុស​ម្នាក់​ បាន​ធ្វើ​សកម្មភាព​លួច​អា​គុយ​រថយន្ត​របស់​ប្រធាន​សន្តិសុខ​ នៅ​ទីលាន​ចាក់សំរាម ដែល​ទុក​នៅ​ក្នុង​​រោង​ជាង​ជួសជុល​រថយន្ត​មួយ​កន្លែង​នៅ​ទីនោះ។ លុះ​ពេល​លួច​បាន​ហើយ យក​ទៅ​ចាក់ទឹក​អាស៊ីត​ចោល ដើម្បី​យក​ទៅ​លក់​អេ​ត​ចាយ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ ក៏​បាន​តាម​ឃាត់ខ្លួន​បាន រួច​ប្រគល់​ជូន​នគរបាល​ ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​រោង​ទុក​ចោល​លើ​ទីលាន​ចាក់សំរាម តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ គង់ ប៊ុ​ន​នី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​លើ​ទីលាន​ចាក់សំរាម​ខាងលើ និង​ម្នាក់​ទៀត​ឈ្មោះ ផ​ន ដា​វីត អាយុ​១៥​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ មាន​ទីលំនៅ​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ដោយឡែក​ម្ចាស់​អា​គុយ​ឈ្មោះ ថន ធា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​ប្រធាន​សន្តិសុខ និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​លើ​ទីលាន​ចាក់សំរាម​ គាត់​ក៏​បាន​ដកហូត​យក​អា​គុយ​ម៉ាក ​OSAKI ពណ៌​ខ្មៅ​១​គ្រឿង​របស់​ខ្លួន​បាន​មក​វិញ​ផង​ដែរ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣​និង​១០​នាទី​យប់ បុរស​ម្នាក់​ឈ្មោះ ឃិ​ន ចាន់​មក​រា អាយុ​៥០​ឆ្នាំ ដែល​ជា​សន្តិសុខ បាន​ដើរ​ល្បាត​មើល​លើ​ទីលាន​ចាក់សំរាម​នោះ ។ ខណៈ​ពេល​ទៅ​ដល់​រោង​ជាង ស្រាប់តែ​បាត់​អា​គុយ​ម៉ាក OSAKI ខាងលើ ក៏​បាន​ប្រាប់​ទៅ​ឈ្មោះ ថន ធា ដែល​ជា​ប្រធាន​សន្តិសុខ​របស់​ខ្លួន ​និង​ជា​ម្ចាស់​អា​គុយ​ឲ្យ​បានដឹង បន្ទាប់​មក​បាន​នាំ​គ្នា​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅ​កន្លែង​កើតហេតុ​ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ​គឺជា​អ្នក​ចូល​ទៅ​លួច រួច​ក៏​បាន​តាម​រក​ភ្លាម​ៗ ហើយ​រហូត​ដល់​វេលា​ម៉ោង​០៧​និង​៣០​នាទី ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​រួម​ និង​អា​គុយ​របស់​ខ្លួន​ ដែល​បាន​លួច​ទៅ​ផង​ដែរ ។ បន្ទាប់​មក​ប្រធាន​សន្តិសុខ​រូប​នោះ ក៏​បាន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​អា​គុយ​ម៉ាក OSAKI នោះ​មែន ។

ជនសង្ស័យ​បាន​និយាយ​បន្ត​ទៀត​ថា ពេល​លួច​បាន​ហើយ​ពួក​ខ្លួន​បាន​បើក​គំរប​ចាក់ទឹក​អាស៊ីត​ចេញ​អស់ ដើម្បី​ទុក​លក់​អេ​ត​ចាយ ស្រាប់តែ​ម្ចាស់​ទៅ​ទៅ​ទាន់​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​បែប​នេះ​តែ​ម្ដង ។ ចំណែក​លោក​ ថន ធា ដែល​ជា​ម្ចាស់​អា​គុយ ក្រោយ​ពី​ប្រគល់​ជនសង្ស័យ​ជូន​នគរបាល​រួច ក៏​បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់​ដោយ​មិន​លើកលែង​ឡើយ ។

បន្ទាប់​ពី​មាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ហើយ​មានការ​សម្របសម្រួល​ពី​លោកស្រី ផាត់ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ