ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកញៀ.នល្បែ.ងជ.ល់មាន់៤នាក់​ត្រូវ​បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ

3 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងជល់មានចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលអ្នកញៀនល្បែងជាច្រើនបានរត់គេចខ្លួនបាត់ នៅពេលដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបនល្បែងមួយនេះ។ ការបង្ក្រាបបនល្បែងជល់មាន់ខាងលើនេះ…

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងជល់មានចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលអ្នកញៀនល្បែងជាច្រើនបានរត់គេចខ្លួនបាត់ នៅពេលដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបនល្បែងមួយនេះ។ ការបង្ក្រាបបនល្បែងជល់មាន់ខាងលើនេះ ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ធ្វើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងក្រុមក្មេងទំនើងនៅតាមបណ្តាលខេត្ត-ក្រុងទូទាំងប្រទេសរួចមក នៅខេត្តកំពង់ស្ពឺ គេបានឃើញសមត្ថកិច្ចធ្វើការបង្ក្រាបបានបណ្តើរៗហើយ។

ក្រុមអ្នកញៀនល្បែងដែលបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីអនុវត្តន៍ច្បាប់នោះ ៖

១-ឈ្មោះ ផុន រ៉ា ភេទប្រុស អាយុ៤១ ឆ្នាំ រស់នៅភូមិព្រៃជើង ឃុំគោកព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ
២-ឈ្មោះ ហុង ហួត ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
៣-ឈ្មោះ ហ៊ុន សុខសាន្ត ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ
និង៤-ឈ្មោះ ថង់ វីរះ ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងខាងលើនេះបានលើកឡើងថា ពួកគាត់មានការសប្បាយចិត្តខ្លាំងណាស់ ដែលសមត្ថកិច្ចបានចុះបង្ក្រាបបនល្បែងមួយនេះ ប៉ុន្តែទន្ទឹមនិងការបង្ក្រាបហើយឃាត់ខ្លួនអ្នកញៀនល្បែងនេះ សូមឱ្យសមត្ថកិច្ចជំនាញ និងស្ថាប័នតុលាការគួរតែអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត ក៏ព្រោះតែបនល្បែងខាងលើនេះមិនដែលមានសមត្ថកិច្ចណាបង្ក្រាបបានឡើយ បនល្បែងនេះបើកលេងជាង១០ឆ្នាំមកហើយ ។ ដែលទីតាំងខាងលើនេះគ្មានសមត្ថកិច្ចនិងជំនាញណាបង្ក្រាបបានឡើយ បើគ្មានបទបញ្ជាពីថ្នាក់លើទេនោះ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង១២និង១០ថ្ងៃត្រង់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺរួចមក លោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការនគរបាលក្រុងច្បារមន ដឹកនាំដោយផ្ទាល់ បានចុះបង្ក្រាបករណីល្បែងខុសច្បាប់ជល់មាន់ទល់មុខសាលាខេត្តកំពង់ស្ពឺ នៅចំណុចមាត់ស្ទឹង ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

បង្រ្កាបបនល្បែងនិងឃាត់ខ្លួនអ្នកលេង ០៤នាក់ ប្រុស ក្នុងរង្វង់ប្រតិបត្ដិការ៖
១-ឈ្មោះ ផុន រ៉ា ភេទប្រុស អាយុ៤១ ឆ្នាំ រស់នៅភូមិព្រៃជើង ឃុំគោកព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ
២-ឈ្មោះ ហុង ហួត ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
៣-ឈ្មោះ ហ៊ុន សុខសាន្ត ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ
៤-ឈ្មោះ ថង់ វីរះ ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ក្រោយឃាត់អ្នកញៀនល្បែង សមត្ថកិច្ចដកហូតវត្ថុតាង ÷ទូរស័ព្ទចំនួន០៤ គ្រឿង , ក្នាយដែកចំនួន០៣ គូរ, មាន់ជល់ចំនួន០៣ ក្បាល , លុយខ្មែរ ៣០៣,៥០០រៀល , លុយដុល្លារ ១១ ដុល្លារ , លុយវៀតណាម ៤.៤៥៥.០០០ ដុងផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ