ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមន្រ្តីពាក់ពន្ធ័ណាខ្លះសើមមាត់រឿងលុយរបស់មេភូមិនិងម្ចាស់គ្រឿងចក្ររត់ការកាយរណ្ដៅដី

3 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ មានសេចក្តីរាយការណ៏មកថារណ្តៅដីមួយកន្លែងស្ថិតនៅភូមិស្រែខ្វាវឃុំជាទងស្រុកត្រាំកក់មិនទាន់មានច្បាប់អនុញ្ញាត​តែលុយរត់ការត្រូវមេក្លោងយកទៅអស់ហើយគឺអោយក្រុមមន្រ្តីពាក់ពន្ធ័។ លោកអ៊ុក ផេង មេភូមិស្រែខ្វាវនិយាយទាំងភិតភ័យអោយអ្នកកាសែតកោះសន្តិភាពដឹងថាលោកបានអោយលុយ៦លានរៀល ក្នុងនោះលុយលោកស្រ៊ួច ម្ចាស់គ្រឿងចក្រ៣លានរៀលអោយទៅបុគ្គលម្នាក់មិនស្គាល់ឈ្មោះដើម្បីរត់តាមផ្លូវច្បាប់ តែមកទល់ពេលនេះឯកសារច្បាប់នៅលើតែមាត់អ្នករត់ការថាបានដាក់ជូនទៅលោកអភិបាលខេត្តតាកែវរួចហើយនៅឡើយចាំតែលោកចុះហត្ថលេខា​តែប៉ុណ្ណោះ​។ លោកមេភូមិបានបន្ថែមទៀតថាដោយរង់ចាំផ្លូវច្បាប់យូរពេកលោកក៏អនុញ្ញាត​អោយក្រុមគ្រឿងចក្រខាងលើចុះកាយយកអាចម៏លក់បណ្ដើរៗសិនផ្លូវច្បាប់រង់ចាំដោះស្រាយជាក្រោយតែបើមានមន្រ្តីពាក់ពន្ធ័ចុះមកត្រួតពិនិត្យឬឃាត់គ្រឿងចក្រលោកនិងហៅមេក្លោងរត់ការនោះមកដោះស្រាយគ្នាតាមច្បាប់។…

ខេត្តតាកែវ ៖ មានសេចក្តីរាយការណ៏មកថារណ្តៅដីមួយកន្លែងស្ថិតនៅភូមិស្រែខ្វាវឃុំជាទងស្រុកត្រាំកក់មិនទាន់មានច្បាប់អនុញ្ញាត​តែលុយរត់ការត្រូវមេក្លោងយកទៅអស់ហើយគឺអោយក្រុមមន្រ្តីពាក់ពន្ធ័។

លោកអ៊ុក ផេង មេភូមិស្រែខ្វាវនិយាយទាំងភិតភ័យអោយអ្នកកាសែតកោះសន្តិភាពដឹងថាលោកបានអោយលុយ៦លានរៀល ក្នុងនោះលុយលោកស្រ៊ួច ម្ចាស់គ្រឿងចក្រ៣លានរៀលអោយទៅបុគ្គលម្នាក់មិនស្គាល់ឈ្មោះដើម្បីរត់តាមផ្លូវច្បាប់ តែមកទល់ពេលនេះឯកសារច្បាប់នៅលើតែមាត់អ្នករត់ការថាបានដាក់ជូនទៅលោកអភិបាលខេត្តតាកែវរួចហើយនៅឡើយចាំតែលោកចុះហត្ថលេខា​តែប៉ុណ្ណោះ​។

លោកមេភូមិបានបន្ថែមទៀតថាដោយរង់ចាំផ្លូវច្បាប់យូរពេកលោកក៏អនុញ្ញាត​អោយក្រុមគ្រឿងចក្រខាងលើចុះកាយយកអាចម៏លក់បណ្ដើរៗសិនផ្លូវច្បាប់រង់ចាំដោះស្រាយជាក្រោយតែបើមានមន្រ្តីពាក់ពន្ធ័ចុះមកត្រួតពិនិត្យឬឃាត់គ្រឿងចក្រលោកនិងហៅមេក្លោងរត់ការនោះមកដោះស្រាយគ្នាតាមច្បាប់។

ជុំវិញករណីខាងលើកោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកកេត ម៉ៅចៅហ្វាយស្រុកត្រាំកក់បានទេដោយទូរសព្ទ័ចូលជាច្រើនដងលោកមិនទទួល។

ពាក់ពន្ធ័ករណីនេះផងដែរមន្រ្តីនៃមន្ទីរ៉ែថាពលម្នាក់សុំមិនបញ្ជេញឈ្មោះបានប្រាប់កោះសន្តិភាពដឹងថាសុទ្ធតែគ្នាឯងនោះទេមានកាអ្វីសម្របសម្រួលគ្នាជាមួយម្ចាស់គ្រឿចក្រនិងទៅថ្លៃបាយថ្លៃប្រេង។

បើយោងតាមសេចក្តីរាយការណ៏ពីមន្រ្តីមួយចំនួនថាគេត្រូវរូវគ្នាតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើហើយរឿងនេះទំនងលោកវី សំណាងអភិបាលខេត្តតាកែវទំនងមិនបានដឹងរឿងនេះទេតែសង្ស័យមេខ្លោង​រត់ការចេះតែយកឈ្មោះឯកឧត្តម​មកប្រើដើម្បីបានផលប្រយោជន៏ផ្ទាល់ខ្លូនឯង ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ