ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី០១ ស្ទាក់ឃាត់អ្នកបើកបញ្រ្ចាសអប់រំណែនាំ ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០១ ធ្វើការ​ឈរ​ស្ទាក់​ឃាត់ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​បើកបរ​បញ្ច្រាសទិស ដែល​បង្ក​អោយ​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​បាត់បង់ ។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០១ ធ្វើការ​ឈរ​ស្ទាក់​ឃាត់ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​បើកបរ​បញ្ច្រាសទិស ដែល​បង្ក​អោយ​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​បាត់បង់ ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ រដ្ឋបាល​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០១ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​០១ បញ្ចៀស​ការ​កកស្ទះ​នៅ​លើ​កំណាត់​ផ្លូវ​២១៧ អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ដាក់​កម្លាំង​ពង្រាយ ដើម្បី​ធ្វើការ​ឃាត់​ម៉ូតូ​ដែល​ជិះ​បញ្ច្រាស់​មួយ​ចំនួន និង​ធ្វើការ​ណែនាំ​ឲ្យ​ត្រឡប់​ថយក្រោយ​វិញ​ដោយ​មិន​ឲ្យ​មានការ​ជិះ​បញ្ច្រាសទិស​ចរាចរណ៍​នោះ​ទេ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​លើ​បណ្តោយ​ផ្លូវ​២១៧ បានអោយ​ដឹង​ថា គេ​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​តែងតែ​ជិះ​បញ្ច្រាស ដោយសារ​តែ​មានការ​ក​កុញ​ជា​ខ្លាំង នៅ​ត្រង់​ចំណុច​មុខមាត់​ស្ទឹង​មាន​ជ័យ ។ ពិសេស​នោះ​ត្រង់​ចំណុច​ផ្លូវ​ពី​២១៧ នេះ​មាន​ផ្លូវ​កាត់​ទទឹង​ជា​ច្រើន​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​យ៉ាង​មមាញឹក ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​យ៉ាង​ខ្លាំង​ផង​ដែរ ។

តាម​ការ​លើក​ឡើង​ពី​លោក ជា សា​រ៉េ​ត ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ បានអោយ​ដឹង​ថា លោក​បាន​ចាត់​អោយ​កម្លាំង​សង្កាត់​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​ទប់ស្កាត់ ការ​បើកបរ​បញ្ច្រាស​នៅ​ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ មាន​បួន​គោលដៅ​ទី​១ មុខ​វត្ត​ស្ទឹង​មាន​ជ័យ ទី​២ ច្រកចូល​សង្កាត់​ទី​៣ ច្រកចូល​ប៉ុស្តិ៍​ទី​៤ មុខ​សាលា​ណ​ត​ឡាញ ។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប៉ុស្តិ៍​បានអោយ​ដឹង​ថា ចំពោះ​ម៉ូតូ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជិះ​បញ្ច្រាស​ផ្លូវ​ជា​ច្រើន​គ្រឿង​នោះ ។ លើក​នេះ គ្រាន់តែ​ឃាត់​អប់រំ​ណែនាំ​អោយ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ រួច​ឲ្យ​ត្រឡប់​ជិះ​ទៅ​ក្រោយ​វិញ ប៉ុន្តែ​ប្រ​សិន​នៅ​មាន​លើក​ក្រោយ​ទៀត លោក​នឹង​ចាប់​ផាកពិន័យ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ដែល​បាន​ចែង ។

ក្រោយ​ធ្វើការ​ស្ទាក់​ឃាត់ អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ក៏​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ឈប់​ជិះ​បញ្ច្រាស​បន្ត​ទៀត ជៀសវាង​បង្ក​មានការ​កក ឬ​មួយ​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ