រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋម នៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យកំពុងឆាបឆេះក្លិបមួយកន្លែងយីហោ«មីតណាយព្រីមៀរក្លិប» ដែលមានទីតាំងជិតស្តុបឫស្សីផ្អែម សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ខណៈដែលអគារក្លិបទាំងមូលគ្របដណ្ដប់ទៅដោយអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងឃ្មួលខ្មាញ់ និងបណ្តាលឱ្យមនុស្សរបួសធ្ងន់ចំនួន២នាក់ ។
ជុំវិញករណីគ្រោះអគ្គិភ័យខាងលើ ពុំទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ។
ក្រោយពេលឆេះភ្លាមៗ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យទៅពន្លត់ច្រើនគ្រឿងផងដែរ ៕










ចែករំលែកព័តមាននេះ