ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​អ្នកគាំទ្រ​អ្នកចាំទី ស៊ូ យ៉ា​ទី ក្លាយជា​សិស្ស​ប្អូន​-​ច្បង ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កីឡាករ​វ័យក្មេង​កម្ពស់​បាន ក​យ សាលី​ម ជា​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា​

​រាជធានីភ្នំពេញ ៖ កីឡាករ​វ័យក្មេង​កម្ពស់​បាន ក​យ សាលី​ម ជា​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣​ឆ្នាំ បាន​បង្ហោះ​លើ​គណនី​បណ្តាញ​សង្គម Facebook របស់​ខ្លួន រៀបរាប់​អំពី​ការ​តស៊ូ​របស់​គេ ពី​អ្នកគាំទ្រ​របស់​អ្នកចាំទី​ដ៏​សម្បូរ​បទ​ពិសោធន៍ ស៊ូ យ៉ា​ទី រហូត​ក្លាយជា​សិស្ស​ច្បង សិស្ស​ប្អូន ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​បច្ចុប្បន្ន​នេះ​។

ក​យ សាលី​ម បាន​បង្ហោះ​សារ​រៀបរាប់​បែប​នេះថា​​ ៖ «​កាល​ឆ្នាំ ២០១៦ ខ្ញុំ​បាន​ជួប​គាត់​លើក​ទី​១ ក្នុង​នាម​ជា​ហ្វេ​ន​ម្នាក់​របស់​គាត់ ប៉ុន្ដែ​ឥឡូវនេះ​ខ្ញុំ​បាន​ជួប​គាត់​ម្ដងទៀត​ក្នុង​នាម​គាត់​ជា​សិស្ស​ច្បង​របស់ខ្ញុំ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​រួច​ការងារ​ជាមួយ​គាត់ នៅ​ក្នុង​ក្រុម​ជម្រើសជាតិ គាត់​តែងតែ​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​ជា​ច្រើន​ដល់​ខ្ញុំ អរគុណ​ខ្លាំង​ណាស់​បង​សម្រាប់​ការ​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​ដល់​ខ្ញុំ​»​។

អ​តី​អ្នកចាំទី​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី នី​ង​ជា​អ្នកចាំទី​ដៃ​ទី​២ ប្រចាំ​ក្លិប​បាល់ទាត់​បឹង​កេ​ត នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា កីឡាករ ក​យ សាលី​ម ស្ថិត​ក្នុង​ឈុត អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ដែល​បាន​ប្រកួត​ជាមួយ ក្រុម​អាយុ​ក្រោម​២៣​ឆ្នាំ​ជប៉ុន ជាមួយ​លទ្ធផល​បរាជ័យ ៣-១ កាលពី​រាត្រី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ។

សម្រាប់​អតីត​អ្នកចាំទី​ក្លិប​បឹង​កេ​ត និង​បច្ចុប្បន្ន​លេង​នៅ​ក្រុម​ណា​ហ្គា​វើ​ល​ដ៏ កីឡាករ ស៊ូ យ៉ា​ទី ស្ថិត​ក្នុង​ឈុត​ធំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​៧:០០​នាទី​យប់​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ