ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! Floyd ប្រកាស​គ្រោង​ប៉ះ McGregor សារ​ជា​ថ្មី​ម្តងទៀត​នៅ​ឆ្នាំ​ក្រោយ

1 ឆ្នាំ មុន

អា​មេ​រិ​ក ៖ កំពូល​អ្នក​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather Jr. បាន​បង្ហើប​ថា រូបគេ​ចង់​ប៉ះ​កំពូល​អ្នក

អា​មេ​រិ​ក ៖ កំពូល​អ្នក​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather Jr. បាន​បង្ហើប​ថា រូបគេ​ចង់​ប៉ះ​កំពូល​អ្នកលេង​គុន​ចម្រុះ UFC សញ្ជាតិ​អៀរ​ឡង់ Conor McGregor សារ​ជា​ថ្មី​ម្តងទៀត​នៅ​ឆ្នាំ​ក្រោយ នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព (​ក្រៅផ្លូវការ​)​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា​។

អ្នក​ស្នេហា​វិស័យ​ប្រដាល់សកល​នៅ​ទូ​ទាំង​ពិភពលោក នៅ​តែ​ចង់​ចាំ​មិន​ភ្លេច​នោះ​ទេ នៅ​ជំនួប​លើក​ទី​១ រវាង​កំពូល​អ្នក​ប្រយុទ្ធ​ទាំង​២ កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «The Money Fight» ដោយ​គ្រានោះ Mayweather បាន​បញ្ឈប់ McGregor នៅ​ត្រឹម​ទឹក​ទី​១០ ហើយ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព ក្រោយ​បញ្ចប់​ការ​ប្រកួត​ដ៏​កក្រើក​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​តែ​ម្តង​។

ដោយ​ឆ្លងកាត់​ការ​ប្រកួត​មិត្តភាព​ជា​ច្រើន​ចាប់តាំងពី​ចូល​និវត្តន៍ Mayweather បាន​និយាយ​ថា គេ​កំពុង​ពិភាក្សា​ជាមួយ​ក្រុមការងារ ដើម្បី​រៀបចំ​ការ​ប្រកួត​តទល់​នឹង McGregor សារ​ជា​ថ្មី​ម្ដងទៀត​។ ដោយ​អ្នក​ប្រដាល់​កម្ពស់​១,៧៣​ម៉ែត្រ​វ័យ​៤៥​ឆ្នាំ​រូប​នេះ បាន​ថ្លែងប្រាប់​កាសែត Daily Mail ថា «​យើង​មិនដឹង​ថា តើ​វា​នឹង​ជា​ក្លាយ​ការ​ប្រកួត​មិត្តភាព ឬ​ការ​ប្រកួត​ពិតប្រាកដ​នោះ​ទេ? ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​ចូល​ចិត្តការ​ប្រកួត​លក្ខណៈ​មិត្តភាព​ជាង​»​។

Mayweather ដែល​កំពុង​កាន់កាប់​កំណត់​ត្រា​មិន​ទាន់​ស្គាល់​ចាញ់​ក្នុង​អាជីព​របស់​ខ្លួន ៥០-០ បាន​ស្នើ​យក​កីឡដ្ឋាន Allegiant នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស (Las Vegas) ជា​កន្លែង​ដ៏​មាន​សក្តានុពល​បំផុត​សម្រាប់​ការ​ប្រកួត​ជាមួយនឹង McGregor​។

ទោះ​យ៉ាងណា ក្រោយមក McGregor បាន​បង្ហោះ​រូបភាព​នៅ​លើ​បណ្តាញ​សង្គម Instagram របស់​ខ្លួន​ពី​ការ​ប្រកួត​លើក​មុន​រវាង​ពួក​គេ ដោយ​ភ្ជាប់​ជាមួយ​ចំណងជើង​ថា #notinterested ដែល​មាន​ន័យ​ថា «​មិន​ចាប់អារម្មណ៍​»​។ ប៉ុន្តែ​លទ្ធភាព​នៃ​ការ​ជួប​ជា​គ្នា​ម្តងទៀត​រវាង​អ្នក​ទាំង​២​ត្រូវ​បាន​គេ​ជឿ​ថា នឹង​អាច​កើតឡើង​សារ​ជា​ថ្មី​ម្តងទៀត ដោយ​អាស្រ័យ​លើ​ការ​ចរចា​តម្លៃ​ប្រាក់​លាភ​ត្រូវរ៉ូវ​រវាង​គ្នា​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ