ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពត​​មាន​គំរោង​ឆ្វៀល​ដី​ជូន​ពល​រដ្ឋ​មែន តែ​មិន​ទាន់​សម្រេច​ទេ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត ដឹកនាំ​ដោយ​ឯកឧត្តម​សេង សិរី​បុត្រ អភិបាលរង​ខេត្ត រួម​ដំណើរ​ដោយ​ឯកឧត្តម​ង៉ា​ន់ ថា​រិ​ទ្ធ អភិបាលរង​ខេត្ត​, លោក​ចាន់…

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត ដឹកនាំ​ដោយ​ឯកឧត្តម​សេង សិរី​បុត្រ អភិបាលរង​ខេត្ត រួម​ដំណើរ​ដោយ​ឯកឧត្តម​ង៉ា​ន់ ថា​រិ​ទ្ធ អភិបាលរង​ខេត្ត​, លោក​ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​រៀបចំ​ដែនដី​ខេត្ត លោក​អភិបាលស្រុក​ឈូក​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ២០២២ បាន​ចុះ​មកពិនិត្យ​ព្រំ​ដី​ចំនួន​ពីរ​ទីតាំង​ដែល​រដ្ឋបាល​ខេត្ត​កំពត មាន​គំរោង​ឆ្វៀល​ដី​ទាំង​ពីរ​ទីតាំង​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ដាក់​សំណើសុំ​ច្បាប់​កម្មសិទ្ធិ​ស្របច្បាប់ ។

ប្រភព​ឱ្យ​ដឹង​ថា នៅ​ទីតាំង​ទី​១ ដែល​មាន​ទំហំ​ដី​៤៩​ហិ​កតា ស្ថិត​នៅ​ភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ។ ទីតាំង​ដី​ទី​២ មាន​ទំហំ​៣៤​ហិ​កតា ស្ថិត​នៅ​ភូមិ​មនោ​សុខ ឃុំ​តា​កែន ស្រុក​ឈូក ដែល​មាន​ម្ចាស់​ដី​ឈ្មោះ​ជ្រឹ​ម តារា និង​លោកស្រី​ប៉ាក ស៊ា​ង​ហៃ ដាក់​សំណើ​មក​រដ្ឋបាល​ខេត្តកំពត​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ ។

បន្ទាប់​ពី​មានការ​ចុះ​ពិនិត្យ​ដោយ​ក្រុមការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី មាន​ឯកឧត្តម​អភិបាលរង​ខេត្ត មាន​លោក​នាក់​សុ​វ​ណ្ណា​រី អភិបាលស្រុក​ឈូក និង​មន្ត្រី​មក​ពី​សាលាឃុំ​តា​កែន និង​មន្ត្រី​មក​ពី​សាលាឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​បាន​ចុះ​ពិនិត្យ​រួចរាល់ ក៏​មក​ជួប​ប្រជុំ​នៅ​សាលាឃុំ​តា​កែន ដើម្បី​ធ្វើការ​វាយតម្លៃ​។

លោក​ជ្រឹ​ម តារា ម្ចាស់​ដី​តាំងពីរ​ទីតាំង​បាន​និយាយ​ប្រាប់​ក្រុមការងារ​ថា ដី​ទាំង​ពី​ទីតាំង​នេះ ខ្លួន​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​សុទ្ធតែ​មាន​ឯកសារ និង​ដំណាំ​មាន​ស្វាយ​កំពុង​ទទួលផល​បានជា​រៀង​រាល់​ឆាំ្ន​។ លោក​ជ្រឹ​ម តា​រ៉ា និយាយ​ថា ទោះបី​ដី​របស់​គាត់​បាត់បង់​ប៉ុន្មាន​ក៏​បាត់​ចុះ​សុំ​អោយ​អាជ្ញា​ធរ​ជំនាញ​ជួយ​ចេញ​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់​អោយ​ផង​ព្រោះ​គាត់​ជា​ម្បា​ស់​ដី​ពិត​ប្រាកដជា​ជន​រង​គ្រោះ​ទៅ​វិញ ។ លោក​ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត​បាន​ល់ក​ឡើង​ថា ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​លើ​ដី​អាស្រ័យ​ផល​ត្រូវ​តែ​ញែក​អោយ​ដាច់​កុំអោយ​កើត​មាន​បន្ត​ទៀត​។

ឯកឧត្តម​សេង សិរី​បុត្រ អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ថា ដី​មាន​ទំហំ​៣៤​ហិ​កតា នៅ​ភូមិ​មនោ​សុខ ឃុំ​តា​កែន ជា​ដី​ជាប់​ពាក់ព័ន្ធ និង​ដី​កងពលតូច​លេខ​70 ។ ឯកឧត្តម​សេង សិរិ​បុត្រ មាន​ប្រសាសន៍ ​បើ​ម្ចាស់​ដី​ទាមទារ​សំណង់​ពី​កងពលតូច​លេខ​70​ក៏​មិនដឹង​យក​អី​ដែរ​ព្រោះ​ដី​រដ្ឋ​នៅ​តែ
​ដី​របស់​ដី​។

ឯកឧត្តម​សេង សិរី​បុត្រ អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ថា ក្រុមការងារ​ចុះ​វាយតម្លៃ​ដី​ទាំង​ពីរ​កន្លែង​​នេះ ​មាន​គំរោង​ឆ្វៀល​ដី​ជូន​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​មិន​ទាន់​សម្រេច​ទេ ព្រោះ​ក្រុមការងារ​ធ្វើ​របាយ​ការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត​សិន​ជា​អ្នក​សម្រេច ។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។