ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ធ្វើការ​នៅ​ថៃ​ចុកពោះ បញ្ជូន​ដល់​ពេទ្យ​ស្លា.ប់ ថៃ​បញ្ជូន​សព​មក​ខ្មែរ​វិញ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សាកសព​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ម៉ោង​ជិត​៥​រសៀល ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៧

ខេត្តបន្ទាយមានជ័យ ៖ សាកសព​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ម៉ោង​ជិត​៥​រសៀល ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៧ ដោយ​ចុកពោះ​នៅ​ក្រុង​បាងកក​ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។ ជន​រង​គ្រោះ​ឈ្មោះ ឆិ​ម ឈឿ​ត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ និង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។

សាច់ញាតិ​សព​ប្រាប់​ថា ជន​រង​គ្រោះ​មុន​ស្លាប់​នៅ​ព្រលប់​ថ្ងៃ​ទី​២៤ កុម្ភៈ មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ដោយ​ចុកពោះ​ក៏​នាំ​គ្នា​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​ពេល​ទៅ​ដល់​បាន​មួយសន្ទុះ​។ សាកសព​ក្រោយ​បញ្ជូន​ដល់​ដី​ខ្មែរ​ក្រុម​សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ភូមិកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

គួរ​បញ្ជាក់​ថា ក្នុង​ថ្ងៃ​២៦ កុម្ភៈ នេះ​មាន​សព​ចំនួន​៣​រួម​ទាំង​សព​២​នាក់ ធ្លាក់​ពីលើ​អាគារ​ការដ្ឋាន​សំណង់​៣៩​ជាន់ នៅ​ខេត្ត​ប៉ា​ធំ​ថា​នី​ប្រទេស​ថៃ​៕