ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​កីឡា​វាយ​កូន​បាល់​៥​រូប នឹង​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Davis Cup 2022

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​កម្ពុជា លោក ជា ពៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​ខែតុលា​

រាជធានី​ភ្នំពេញ ៖ គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​កម្ពុជា លោក ជា ពៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​ខែតុលា​ខាង​មុខ​នេះ កម្ពុជា​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​៥​រូប​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Davis Cup 2022 ( Group IV ) នៅ​ប្រទេសបា​រ៉ែ​ន ។ តាម​ការ​គ្រោងទុក ការ​ចេញដំណើរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែតុលា និង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២២​។

លោក ជា ពៅ បន្ត​ថា ការ​ចេញដំណើរ​គឺ​នឹង​ទៅ​ឲ្យ​បាន​មុន​ការ​ចាប់ផ្ដើម​កម្មវិធី​ប្រកួត​ពី​៣ ទៅ​៤​ថ្ងៃ ព្រោះ​ក្នុង​គោលបំណង​ហ្វឹកហាត់​នៅ​ទីនោះ​ឲ្យ​បាន​ស៊ាំ​ជាមួយ​អាកាសធាតុ និង​បាន​សម្រាក​គ្រប់គ្រាន់ ។ ឆ្នាំ​នេះ កម្ពុជា​គឺ​មាន​មហិច្ឆតា​ទៅ​ប្រកួត​ដណ្ដើម​យកជ័យ​ជម្នះ ធ្វើ​យ៉ាងណា​ឲ្យ​បាន​ឡើង​មក​កាន់ Group III វិញ បន្ទាប់​ពី​បាន​ធ្លាក់​ទៅ Group IV​។

សូម​បញ្ជាក់​ថា កីឡា​វាយ​កូន​បាល់​កម្ពុជា​មិនដែល​បាន​ឡើង​មក​លេង​នៅ​ក្រុម​២​ដែល​ជា​ក្រុម​សម្បូរ​ទៅ​ដោយ​ប្រទេស​ខ្លាំង​ៗ​នោះ​ទេ ។ កម្ពុជា​ឈាន​ជើង​ចូល​លេង​ព្រឹត្តិការណ៍ Davis Cup​គឺ​នៅ​វិលវល់​លេង​នៅ​ក្រុម​៣​និង​ក្រុម​៤​។ សម្រាប់​ការ​ចេញ​ទៅ​លើក​នេះ​កម្ពុជា​ជឿ​ថា នឹង​ទទួល​បាន​លទ្ធផល​ល្អ​មិន​ខាន ។ កម្ពុជា​មាន​មហិច្ឆតា​ចង់​ដណ្ដើម​យក​ GroupIII​ មក​វិញ​ ព្រោះ​ពេល​នេះ​ពួក​គេ​បាន​ប្រឹងប្រែង​ខ្លាំង​មួយ​រយៈពេល​មកនេះ ។ ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ថា កីឡាករ​-​កីឡាការិនី​កម្ពុជា មាន​សមត្ថភាព​រីក​ចម្រើន​ច្រើន​ជាង​មុន​ខ្លាំង​។

កីឡាករ​ដែល​ត្រូវ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ខាងលើ​នេះ រួម​មាន ប៊ុ​ន កេ​ន្នី​, ឡុ​ង សំនៀង​, ឃ្លាំង ពន្លក​, ក្រូ​ស​លី​ន ម៉ា​ធី​វ​ដា​វីត និង ឡេ​ង សា​រិ​ន​រាជ​។

ក្រៅពី​នេះ ក៏​មាន​គ្រូបង្វឹក គ្រូ​ជំនួយ គ្រូពេទ្យ​ផ្នែក​ចលនា និង​ថ្នាក់ដឹកនាំ សរុប​ទាំងអស់​៩​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ