ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ទឹក​ត្រៀម​ដាក់​៥​វិញ្ញាសា​សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា លោក ប៊ូ វី​រៈ បាន​បញ្ជាក់​ថា​សម្រាប់​

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា លោក ប៊ូ វី​រៈ បាន​បញ្ជាក់​ថា​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំ​២០២២​នេះ សហព័ន្ធ​បាន​ត្រៀម​ដាក់​៥​វិញ្ញាសា​ឱ្យ​អត្ត​ព​លិ​ក
២៥​រូប​មក​ពី​៧​រាជធានី ខេត្ត ក្រុង និង ក្រសួង ស្ថាប័ន​ប្រកួត​គ្នា​។

អត្ត​ព​លិ​ក​២៥​រូប​ខាងលើ​សហព័ន្ធ​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​យកចិត្តទុកដាក់​ពី​បណ្តា​ក្លិប​នានា និង​ក្រុម​ជម្រើសជាតិ ដើម្បី​សម្រួច​និង​ដុសខាត់​សមត្ថភាព​ឆ្ពោះទៅ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ជាមួយ​គ្នា​នោះ​ដែរ សហព័ន្ធ​ក៏​បាន​ត្រៀម​មន្ត្រី​បច្ចេកទេស​សរុប​ចំនួន​៣៥​នាក់ និង​១០​នាក់​មក​ពី​ក្លិប Flamingo Jet Ski ប្រទេស​ថៃ មក​ជួយ​រៀបចំ​កីឡា​ជាតិ លើក​ទី​៣ នេះ​ដែរ​។

លោក ប៊ូ វី​រៈ បន្ថែម​ថា កីឡា​ជាតិ​លើក​ទី​៣​នេះ​គឺជា​ឱកាស​ឱ្យ​អត្ត​ព​លិ​ក​ជម្រើសជាតិ​ដែល​ហ្វឹកហាត់​ជាមួយ​គ្រូ​កម្រិត​អន្តរជាតិ និង​កីឡាករ​មក​ពី​ក្លិប​ក្នុងស្រុក​និង​មន្ត្រី​បច្ចេកទេស បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ បច្ចេកទេស និង​ចែករំលែក​ចំណេះដឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ពិនិត្យ​មើល​ពី​ចំណុច​ខ្វះខាត ចំណុចខ្សោយ ដើម្បី​ធ្វើការ​កែប្រែ​ឱ្យ​បាន​ល្អ​ប្រសើរ ត្រៀមខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំង​កម្រិត​តំបន់ និង​អន្តរជាតិ នា​ពេល​ខាង​មុខ​នេះ​។

លោក​អគ្គលេខាធិការ​អះអាង​ថា សហព័ន្ធ​មានគម្រោង​បើក​វគ្គ​បណ្តុះបណ្តាល​កម្រិត​ជាតិ​និង​អន្តរជាតិ​ឱ្យ​បាន​ច្រើន​ដង និង​បញ្ជូន​មន្ត្រី​បច្ចេកទេស​ទៅ​ចូលរួម​កាត់សេចក្តី​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ផង​។ ក្រៅពី​ការ​ប្រកួត​កម្រិត​ជាតិ ដូច​ជា ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ សហព័ន្ធ​មានការប្រកួត​កម្រិត​ទ្វីប ៤​លើក ក្នុង​មួយ​ឆ្នាំ គឺ​ការ​ប្រកួត Jet Ski Pro Tour ជើងឯក​តំបន់​អាស៊ី​នៅ​ថៃ​ការ​ប្រកួត Jet ski World cup និង World Series នា​ខែកក្កដា នៅ​ទ្វីបអឺរ៉ុប ខែតុលា នៅ​សហរដ្ឋអាមេរិក ខែធ្នូ ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​ថៃ និង​ការ​ប្រកួត Aquabike world championship ធំ​ជាងគេ​ប្រចាំ​ទ្វីបអឺរ៉ុប​។

សម្រាប់​ទីតាំង​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំ២០២២​ខាង​មុខ​នេះ សហព័ន្ធ​បាន​សម្រេច​ជ្រើសរើស​យក​ឆ្នេរ​សុខា ខេត្ត​ព្រះ​សីហ​នុ ដែល​ជាទី​តាំង​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ