ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​វាយ​សី​ជាន់ខ្ពស់​របស់​សហព័ន្ធ​អាស៊ី មក​ចែករំលែក និង​ផ្ទេរ​ចំណេះដឹង​ដល់​ម​ន្រី្ត និង​គ្រូ​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក លី កុសល ប្រធាន​សហព័ន្ធ​

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​កីឡា​វាយ​សី​កម្រិត​បឋម​ឆ្នាំ​២០២២(Shuttle Time Cambodia 2022)​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។ វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើងដើម្បី​ត្រៀមខ្លួន​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​មុន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​។

អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​លោក​ឧត្តមសេនីយ៍ទោ​ជាម សុភា បាន​ឲ្យ​ដឹង​ថា
វគ្គ​បណ្ដុះបណ្ដាល​កីឡា​វាយ​សី​នេះ​ធ្វើ​ឡើង​ជូន​ដល់​សិក្ខាកាម​ជា​គ្រូ​តាម​បណ្តា​ក្លិប​និង​គ្រូ​អប់រំ​កាយ​និង​កីឡា​មក​ពី​បណ្តា​គ្រឹះស្ថានសិក្សា​ដែល​មាន​ចំនួន សរុប​៣១​នាក់ នារី​៧​នាក់ មក​ពី​សម្ព័ន្ធ​ក្លិប​វាយ​សី​និង​សាលា​សរុប​ចំនួន​៧ និង​មាន​រយៈពេល​៤​ថ្ងៃ​។ វា​ជា​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ និង​បណ្ដុះ​ចំណង់ និស្ស័យ​កីឡា​វាយ​សី រៀបចំ​ដោយ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា រួម​សហការ​ជាមួយ​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី​(BA) និង​សហព័ន្ធ​កីឡា​វាយ​សី​ពិភពលោក ។

លោក​ឧត្តមសេនីយ៍ឯក លី កុសល បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះបណ្តាល​កីឡា​វាយ​សី​កម្រិត​បឋម​ឆ្នាំ​២០២២ នេះ​ធ្វើ​ឡើង​ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ពី​ជំនាញ​វាយ​សី​កម្រិត​អន្តរជាតិ​ជូនដល់​​លោកគ្រូ​អ្នកគ្រូ​អប់រំ​កាយ​និង​កីឡា​កម្ពុជា​ឲ្យ​ជ្រួតជ្រាប​កាន់តែ​ស៊ីជម្រៅ និង​បណ្ដុះ​ចំណង់​លេង​កីឡា​វាយ​សី​ជូន​ដល់​សិស្សានុសិស្ស ។ ការ​សិក្សា​នេះ​ទោះបី​មាន​រយៈពេល​ខ្លី​ក៏​ពិតមែន តែ​ក៏​មាន​ពេលវេលា​ដើម្បី​ផ្សារ​ភ្ជាប់​មេរៀន​ក្នុង​ថា្ន​ក់​ជាមួយនឹង​ការ​ចុះ​អនុវត្ត​ផ្ទាល់​នៅ​តាម​សាលា​ចំនួន​២​ទៅ​តាម​កម្មវិធី​របស់ លោកគ្រូ​Sambenthan Sivaperumal​ដែល​ជា​គ្រូឧទ្ទេស​។

លោក​ឧត្តមសេនីយ៍ឯក លី កុសល បន្ត​ថា សិក្ខាកាម និង​គណៈ​គ្រប់គ្រង​វគ្គ​បាន​លះបង់​ពេល
វេលា​ដ៏​មាន​តម្លៃ​ឆ្លៀតឱកាស​មក​ចូលរួម​ដោយ​ពុំ​បាន​គិត​ពី​ការ​លំបាក​នឿយហត់ ខិតខំ​ក្រេបជញ្ជក់​នូវ​ការ​សិក្សា​ដោយ​ស្មារតី​ឧស្សាហ៍​ព្យាយាម និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ។ នេះ​ជា​ថ្នាល​បណ្តុះ​ថ្មី​មួយទៀត ទើបបាន​ចាប់ផ្ដើម​ជូន​ដល់​គ្រូ​កីឡា​វាយ​សី ដែល​អញ្ជើញ​មក​ពី​បណ្តា​ក្លិប សមាគម សាលារៀន​។

លោក​SambenthanSivaperumal​ជា​អ្នកជំនាញការ​ហ្វឹកហ្វឺន​ជាន់ខ្ពស់​របស់​សហព័ន្ធ​អាស៊ីមក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ។ លោក​ជា​គ្រូ​មាន​បទពិសោធន៍​យ៉ាង​ច្បាស់លាស់​ពី​ជំនាញ​វាយ​សី ហើយ​បាន​ឆ្លងកាត់​ការ​បង្រៀន​និង​បណ្ដុះបណ្ដាល​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត​ផង ។ មុន​មក​កាន់​ទី​នេះ​លោក​ទើបបាន​បញ្ចប់​ការ​បណ្តុះបណ្តាល​នៅ​ក្រុង​វៀង​ច័ន្ទ​ន៍​ ប្រទេស​ឡាវ ។ លោក​ធ្លាប់​មក​កម្ពុជា​ជា​ច្រើន​ដង ហើយ​ផ្តល់​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដល់​សិក្ខាកាម​កម្ពុជា​ជា​ច្រើន​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ