ចង់ឈ្នះមេដាយមាសស៊ីហ្គេម សហព័ន្ធកីឡាបាល់ទះកម្ពុជាសម្រេចចុះកិច្ចសន្យាផ្លូវការជាមួយគ្រូបង្វឹកគុយបា២រូប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចចុះកិច្ចសន្យាផ្លូវការជាមួយគ្រូបង្វឹក
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចចុះកិច្ចសន្យាផ្លូវការជាមួយគ្រូបង្វឹក
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចចុះកិច្ចសន្យាផ្លូវការជាមួយគ្រូបង្វឹកបាល់ទះជនជាតិគុយបាទាំង២រូបហើយ ក្រោយពីបានមើលឃើញពីបច្ចេកទេស និងការបង្ហាត់ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទាំងក្នុងសាល និងឆ្នេរខ្សាច់ អស់មួយរយៈរួចមក ។
ការចុះកិច្ចសន្យានេះ ធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ស្ថិតក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។ ជាមួយគ្នានេះដែរ ក៏មានការចូលរួមជាសាក្សីពីសំណាក់មន្ត្រីរបស់សហព័ន្ធ ក្រុមគ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជាមួយចំនួន ជាពិសេស មានការចូលរួមរបស់លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជាផងដែរ។
លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas ដែលជាអ្នកគ្រប់គ្រងរបស់គ្រូបង្វឹកទាំង២ សុទ្ធតែតាំងចិត្តចូលរួមជាធ្លុងមួយជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដើម្បីប្រជែងយកជ័យជម្នះក្នុងការប្រកួតលើឆាកអន្តរជាតិនានា ជាពិសេសគឺដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ភាគីគុយបា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសហព័ន្ធ ដែលបានជួយសម្របសម្រួលការរស់នៅ និងការធ្វើការរបស់ខ្លួននៅលើទឹកដីកម្ពុជា ជាពិសេស តាមរយៈការប្រឹងប្រែងលើឆាកអន្តរជាតិ របស់ឯកឧត្តម ជា ពៅ អគ្គលេខាធិការរងសហព័ន្ធ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងក្រោយបន្ថែមក្បាលម៉ាស៊ីន ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជាថា៖«តាមរយៈការជួយជ្រោមជ្រែងពីសំណាក់លោកជំទាវអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា ពេលនេះ យើងបានសម្រេចចុះកិច្ចសន្យា ជាមួយនឹងលោក Karell Pena Ventoza ជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់បុរស ហើយលោក Berto Friol Barrios ជាគ្រូជំនួយក្រុមបាល់ទះក្នុងសាលបុរស»។
«ក្រោយយើងធ្វើតេស្តសាកល្បងពិនិត្យលើការផ្តល់តិចនិច និងទស្សនវិស័យមួយចំនួន ស្របតាមអ្វីដែលឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធចង្អុលបង្ហាញ ។ ក្នុងន័យតែមួយគត់ គឺយើងចង់បានមេដាយមាស ពេលកម្ពុជាធ្វើជាម្ចាស់
ផ្ទះកីឡាស៊ីហ្គេម ប៉ុន្តែការប្រកួតលើទីលានវាមិនស្រួលយើងនិយាយនោះទេ ។ តើជាក់ស្តែងយើងធ្វើបានកម្រិតណា? ហើយខ្ញុំជឿជាក់ថា ការបន្ថែមគ្រូបង្វឹកទាំង២នាក់នេះ មកជួយយើងឱ្យមានសង្ឃឹមកាន់តែធំ ក្នុងការប្រជែងយកមេដាយមាស»។ លោកអគ្គលេខាធិការបន្ថែម។
ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ខាងលើបន្តថា៖«បច្ចុប្បន្ននេះ ទេពកោសល្យរបស់កីឡាករ
យើងមានហើយ ប៉ុន្តែយើងត្រូវបន្ថែមលើបច្ចេកទេស និងរបៀបមួយចំនួន ពេលខ្លះ អ្វីដែលគ្រូចិន (Li Jun) ជាគ្រូធំមាន ខាងគ្រូខ្មែរ ឬគ្រូគុយបា អត់មាន ហើយរឿងខ្លះ អ្វីដែលគ្រូគុយបាមាន គ្រូចិន ឬគ្រូខ្មែរអត់មាន ហើយអ្វីដែលគ្រូទាំង២អត់មាន តែគ្រូខ្មែរមាន។ ដូច្នេះហើយ យើងជឿជាក់ថា សមត្ថភាពគ្រូទាំង៣ដាក់បញ្ចូលគ្នា យើងជឿជាក់ថា ចន្លោះប្រហោងរបស់កីឡាករយើង មើលឃើញកាន់តែតូចៗទៅហើយ ព្រោះថា ចំណុចខ្វះខាតបានបំពាក់បំប៉នបន្ថែម ។ អ៊ីចឹង រយៈពេល៨ ឬ ៩ខែចុងក្រោយនេះ ខ្ញុំជឿជាក់ថា លោកគ្រូៗអាចពង្រឹងគុណផលកីឡាករ បានដូចអ្វីដែលថ្នាក់ដឹកនាំសហព័ន្ធយើងចង់បាន»។
ក្រៅពីនាំយកគ្រូបង្វឹកមកពីប្រទេសគុយបា សហព័ន្ធកីឡាបាល់ទះកម្ពុជា កំពុងតែទាក់ទង តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតគុយបា ឱ្យមានការរៀបចំការប្រកួតមិត្តភាពរវាងក្រុមមកពីគុយបា ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅអំឡុងខែតុលា ខាងមុខ ពោលគឺស្របពេលនឹងការរៀបចំពានរង្វាន់បាល់ទះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បន្ថែមពីលើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិសិង្ហបុរី ផងដែរ ៕
ចែករំលែកព័តមាននេះ