ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​បាល់ទាត់​២​ផ្សេង​គ្នា កំពុង​ស៊ើបអង្កេត​ករណី​រើសអើ.ង​ពូជសាសន៍ អំឡុង​ការ​ប្រកួត

1 ឆ្នាំ មុន

បរទេស ៖ ស្ថាប័ន​លី​គ​បាល់ទាត់​ប្រទេស​ចំនួន​២ កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​រើសអើ.ង​ពូជ

បរទេស ៖ ស្ថាប័ន​លី​គ​បាល់ទាត់​ប្រទេស​ចំនួន​២ កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​រើសអើ.ង​ពូជសាសន៍​ទៅ​លើ​ជនជាតិ​ស្បែក​ខ្មៅ អំឡុង​ពេល​នៃ​ការ​ប្រកួត​។

ក្រប​ខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga បាន​ថ្កោលទោស​ចំពោះ​ពាក្យ​សម្ដី​គួរ​ឱ្យ​ស្អប់ខ្ពើម​នៅ​ក្នុង​ន័យ​រើសអើ.ង​ជាតិ​សាសន៍ ហើយ​ស្ថាប័ន​មួយ​នេះ​អះអាង​ថា ខ្លួន​នឹង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ដើម្បី​បើក​ការ​ស៊ើបអង្កេត បន្ទាប់​ពី​មាន​របាយការណ៍​អំពី​ការ​ស្រែក​ជេរ​ប្រមាថ​លើ​ខ្សែបម្រើ​ស្លាប Vinicius Junior របស់​ក្រុម Real Madrid​។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា នៅ​ក្នុង​ការ​ប្រកួត​ដែល Real Madrid បាន​យកឈ្នះ​លើ​ម្ចាស់ផ្ទះ Atletico Madrid ដោយ​លទ្ធផល ២-១ ខណៈ​ដែល​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​មួយ​ចំនួន​ធំ​បាន​ច្រៀង​ចម្រៀង​បែប​រើសអើ.ង​ជាតិ​សាសន៍​ដាក់​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ប្រេ​ស៊ី​ល Vinicius Junior​។

អ្នកនាំពាក្យ​របស់ La Liga បាន​និយាយ​ថា «​យើង​ស៊ើបអង្កេត​រាល់​ឧប្បត្តិហេតុ​ទាំង​ក្នុង និង​ក្រៅ​កីឡដ្ឋាន​។ ពាក្យ​សម្ដី​ស្អប់ខ្ពើម​ត្រូវ​តែ​គ្មាន​នៅ​ក្នុង La Liga ហើយ​យើង​តែងតែ​ធ្វើការ​ជាមួយ​ក្លិប និង​អាជ្ញាធរ​ដើម្បី​កំណត់​អត្តសញ្ញាណ និង​នាំ​មក​យុត្តិធម៌​ចំពោះ​ករណី​បែប​នេះ​»​។

ដោយឡែក​នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក Major League Soccer (MLS) បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​មួយ បន្ទាប់​ពី​ការ​ចោទប្រកាន់​អំពី​ការ​រើសអើ.ង​ជាតិ​សាសន៍ អំឡុង​ការ​ប្រកួត​ដែល​ក្រុម​ម្ចាស់ផ្ទះ DC United ចាញ់​ក្រុម Inter Miami ក្នុង​លទ្ធផល ៣-២ កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា​។

ខ្សែប្រយុទ្ធ Taxiarchis Fountas របស់​ក្រុម DC United ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ដឹកនាំ​ឱ្យ​មានការ​រើសអើង​ជាតិ​សាសន៍​លើ​ខ្សែការពារ Damion Lowe របស់ Inter Miami​។ ប៉ុន្តែ​ទោះ​យ៉ាងណា ខ្សែប្រយុទ្ធ​សញ្ជាតិ​ក្រិ​ក​វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​ទាំងស្រុង​តែ​ម្តង​ដោយ​អះអាង​ថា ខ្លួន​មិន​បាន​ប្រើ​ពាក្យ​រើសអើ.ង​ណាមួយ​ឡើយ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់ MLS បាន​បញ្ជាក់​ថា «MLS មិន​មានការ​អត់ឱន​ចំពោះ​ភាសា​រើសអើ.ង និង​ប្រមា.ថ​ណាមួយ​ឡើយ​។ យើង​យកចិត្តទុកដាក់​បំផុត​លើ​ការ​ចោទប្រកាន់​ទាំងនេះ​។ ហើយ​ការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​នឹង​ចាប់ផ្តើម​ភ្លាម​ៗ»៕ (​ប្រភព​ពី BBC)

ខ្សែបម្រើសា្លប Vinicius Junior
ខ្សែប្រយុទ្ធ Taxiarchis Fountas
ខ្សែការពារ Damion Lowe

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ