ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​៥០០​គ្រួ​សារស្ម័គ្រចិត្ត​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​ទទួល​អំណោយ​សម្តេច​តេ​ជោ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​

ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ​ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មក​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ ដែល​បាន​ស្ម័គ្រចិត្ត​រុះរើ​ផ្ទះ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ មក​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ក៏​បាន​ធ្វើការ​ថ្លែង​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុសច្បាប់​របស់​ខ្លួន​ចេញពី​តំបន់​រមណីយ ដ្ឋា​ន​អង្គរ ទៅ​តាំងទី​​លំនៅ​ដ្ឋា​ន​ថ្មី​ ស្ថិត​នៅ​តំបន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយ ស្រី តាម​រយៈ​នៃ​ចាប់ឆ្នោត​ទទួលយក​ដី​ឡូ​តិ៍ ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​។

លោកអភិបាល​ខេត្ត​បានបន្ត​ថា ការ​ដែល​ឱ្យបងប្អូន​ប្រជាពលរដ្ឋ​ចាកចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ​គឺ ជា​ក្នុង​បំណង​ការពារ​សម្បត្តិ​បេតិកភណ្ឌ​នៅ​ក្នុង​តំបន់​អង្គរ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ​។ ​ក្នុង​តម្លៃ​ប្រកបដោយ​មោទនភាព សម្រាប់​ការ​ចូល​រួម​អភិវឌ្ឍ​ក្រុង​ទេសចរណ៍ វប្បធម៌​ដ៏​ទាក់ ទាញ ហើយ​ដែល​ការ​ចូល​រួម​នេះ វា​បាន​បង្កើត​ឡើង​នូវ​ជីវភាព​ថ្មី​រស់នៅ​លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់​ដ៏​កក់ក្តៅ​បំផុត ។

​លោក​អភិបាល​​​ខេត្ត​ មាន​ប្រសាសន៍​ទៀត​ថា ពេល​នេះ​ក្រុមការងារ​កំពុង​ប្រើ​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង ​ដើម្បី​ឈូស​ឆាយ​សំអាត​ផ្ទៃដី ធ្វើ​ផ្លូវ​យ៉ាង​ធំ​ទូលាយ ខ្វាត់​ខ្វែង រៀបចំ​ប្រព័ន្ធ​ផ្លូវទឹក ព្រមទាំង​បែង​ចែង​ដី​ជា​ផ្នែក​ៗ ហើយ​ដាក់​លេខ​សំគាល់ ដោយ​ក្នុង​គំរោង​មាន​ទាំង​សាលា​រៀន ចាប់តាំងពី​ថ្នាក់បឋមសិក្សា រហូត ដល់​ថ្នាក់​វិទ្យាល័យ មាន​មណ្ឌល​សុខភាព មាន​គំរោង​រៀបចំ​ទីផ្សារ ទី​អារាម​វត្ត​សម្រាប់​ព្រះសង្ឃ​នៃ​ព្រះពុទ្ធ​សាសនា ព្រមទាំង​អាគារ​រដ្ឋបាល​ថែម​ទៀត​។ យើង​អាច​ជឿជាក់​បាន​ថា អនាគត រុន​តា​ឯក​នឹង​ក្លាយទៅជា​ភូមិ​អភិវឌ្ឍន៍​និង​ជាទី​ប្រជុំ ជន​ថ្មី​មួយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។

ក្នុង​ឱកាស​នោះ​ដែរ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ក៍បាន​មាន​ប្រសាសន៍​ថ្លែង អំណរ​គុណ ចំពោះ​ប្រជាពលរដ្ឋ កាន់កាប់​ដីធ្លី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ស្ម័គ្រចិត្ត​រុះរើ​ចេញពី​ទីតាំង​នោះ ដើម្បី​មក​រស់នៅ​តំបន់​ថ្មី នឹង​ជួយ​ធ្វើ​ឱ្យ​ប្រាសាទអង្គរវត្ត មិន​ប្រឈម​នឹង​ការ​ដក​ចេញពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

​អ្នក​ឧកញ៉ា​បាន​បន្ត​ថា ជំនួស​មុខ​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​មក​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​ទាំងអស់ ​អ្នក​ឧកញ៉ា​​ក៏​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែបាន​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់ អំពី​សុខទុក្ខ​ខ្ពស់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ បាន​ដោះស្រាយ​ផល​ប៉ះពាល់​ចំពោះ​អ្នក​កាន់ កាប់​ដីធ្លី​និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ឱ្យមក​រស់នៅ​ក្នុង​តំបន់​ថ្មី ដោយ​រៀបចំ​កសាង​ឱ្យ​មាន​ហេ​ដ្ឋា រចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ រួម​មាន​ផ្លូវលំ សាលារៀន មន្ទីរពេទ្យ​សេវា​ទឹក ស្អាត​និង​អគ្គិសនី​ជាដើម​ផង​ដែរ ។

សូម​ជម្រាប​ថា គ្រឿង​ឧបភោគ បរិភោគ​ដែល​យក​ទៅ​ចែក​ជូន​ដល​បងប្អូន​ប្រជា ពលរដ្ឋ​ជាង ៥០០​គ្រួសារ​នា​ពេល​នោះ ក្នុង​១​គ្រួសារ​ទទួល​បាន​៖ អង្ករ ៥០​គីឡូ​ក្រាម មី​១​កេស​ធំ ត្រីខ​១​កេស​ធំ និង​ថវិការ ១​លាន​៤០០​ពាន់​រៀល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ