ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខំ​គេចខ្លួន​ទៅ​ក្រៅប្រទេស​​ជាង​២​ឆ្នាំ ទីបំផុត​ព្ររ​លឹ​ង​​​សង្សារ​អន្ទង​នាំ​មក​ពន្ធនាគារ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកា​បញ្ជូន​ជនសង្ស័យ​ឈ្មោះ យឹ​ម វ៉ា​ន់​ដេ​ត ជា​ឃាតករ​បាញ់​សម្លា.ប់​គូ​ដណ្តឹង​​ទៅ​ឃុំខ្លួន​ពន្ធនាគារ PJ តាម​អំណាច​សាលក្រម​កំបាំង​មុខ ដែល​បាន​ផ្តន្ទាទោស​ជនជាប់​ចោទ ដាក់​ពន្ធនាគារ​កំណត់​១៥​ឆ្នាំ ពី​បទ​ឃា.តកម្ម ​តែ​ត្រូវ​រង់ចាំ​​បើក​សវនាការ​ឡើង​វិញ លើ​បណ្តឹងទាស់​​របស់​ពិរុទ្ធជន​រូប​នេះ ។

សូម​រំលឹក​ថា ជន​បាតដៃ​ប្រឡាក់​ឈា.ម​រូប​​នេះ​មាន​​ឈ្មោះ យឹ​ម វ៉ា​ន់​ដេ​ត អតីត​ជា​មន្ត្រី​យោធា ពាក់​សក្តិ​៤​កន្លះ ​ដែល​បាន​បាញ់​ផ្តាច់ជីវិត​នាង​ជា​គូ​ដណ្តឹង​មុន​ថ្ងៃ​ចូល​រោងការ​​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ហើយ​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​ជាង​២​ឆ្នាំ ទើបត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា​កន្លង​មក នៅ​ខេត្ត​ច័ន្ទ​បូ​រី ប្រទេស​ថៃ ។

ករណីខាងលើ​​នេះ ​ជន​ជាប់ពិរុទ្ធ​មាន​សាលក្រម​រួចរាល់​ហើយ ប៉ុន្តែ​មិន​ទាន់​ជា​ស្ថាពរ ពោល​គឺ​សម្រេច​កំបាំង​​មុខ ដោយ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ទាស់ និង​ប្តឹង​ឧទ្ធរណ៍ ។ ចំណែក​សាលក្រម​ដែល​មាន​នោះ គឺ​សម្រេច​ដោយ​​លោក ទិ​ត្យ សុធី​បូ​រ៉ា​ឆាត ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ចៅក្រម គី ឫទ្ធិ និង​លោក ឆឹ​ម រិ​ទ្ធី ជា​ចៅក្រម​ប្រឹក្សា សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់គុក​១៥​ឆ្នាំ ពី​បទ​ឃា.តកម្ម​តាម​មាត្រា​១១៩ មាន​ន័យ​ថា ​កំណត់​អតិបរិមា​ខ្ពស់​បំផុត ។

សាលក្រម​នោះ​បាន​សម្រេច​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ តាម​មាត្រា ៣៥៣ ក្នុង​ក្រម​និ​តិ​វិធី​ព្រហ្មទណ្ឌ នៅ​ចៅក្រម​ស៊ើបសួរ​មាន​ដីកា​ចាប់​ម្តង ដល់​ចៅក្រម​ជំនុំជម្រះ​មាន​ដីកាចាប់ខ្លួន​បន្ថែម។ ពេល​នេះ​ជនជាប់ចោទ​ត្រូវ​បាន​សមត្ត​កិច្ច ទើប​នឹង​​ចាប់ខ្លួន​ពី​ប្រទេស​ថៃ​មក​វិញ ដូច្នេះ​តំណាង​អយ្យ​ការ​អម​សាលាដំបូង​ សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ដាក់​ពន្ធនាគារ PJ រាជធានី​ភ្នំពេញ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ចៅក្រម​ជំនុំជម្រះ បើក​សវនាការ​លើ​អង្គសេចក្តី​ក្នុង​ពេល​ឆាប់​ៗ​បំផុត​នេះ ។

សំណុំរឿង​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​លើក​ទៅ​ដល់​ទំនុកច្រៀង​របស់​លោក ស៊ី​ន ស៊ី​សា​មុត ដែល​ច្រៀង​ថា «ឈា.មក្រហម​ខ្មៅ ប្រឡាក់​ដៃ​ខ្ញុំ ឈា.ម​នេះ​ឈា.ម​អ្វី គឺជា​ឈា.ម​ស្រី​ដែល​ខ្ញុំ​ប្រ.ហារ​…» ។ ទោះបីជា​បែប​ណា​ ក៏​នៅ​តែ​មាន​សំណួរ​សួរ​ថា តើ​មូលហេតុ​អ្វី​ដែល​ជន​នេះ​បាញ់ប្រ.ហារ​នាង​ជា​​គូ​ដណ្តឹង​បែប​នេះ​ ដែល​នាង​មាន​ទាំង​រូបសម្បត្តិ​ល្អ​ឯក និង​វិជ្ជាសម្បត្តិ​ជា​គ្រូពេទ្យ​ តើ​ទៅ​រក​ឯណា​បាន ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ