ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែ​.​ង​ជល់​មាន់​រាល់ថ្ងៃ អត់​អ្នក​បង្ក្រាប​… សង្ស័យ​ចង្វា​ចិញ្ចឹម​ឆ្តោរ

4 ខែ មុន
  • តាកែវ

ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល បើក​យុទ្ធនាការ​ជា​ថ្មី​បង្ក្រាប​រាល់​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​​នៅ​ទូ​ទាំង​ប្រទេស ប្រជាពលរដ្ឋ​ស្រុក​អង្គរ​បូ​រី បាន​ស្នើ​ទៅ​លោក

ខេត្តតាកែវ ៖ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល បើក​យុទ្ធនាការ​ជា​ថ្មី​បង្ក្រាប​រាល់​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស ប្រជាពលរដ្ឋ​ស្រុក​អង្គរ​បូ​រី បាន​ស្នើ​ទៅ​លោក ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ មាន​វិធានការ​ទៅ​លើ​ទីតាំង​ជល់​មាន់​របស់​លោក សឿ​ន ដែល​មា​នទី​តាំងនៅ​ភូមិ​ត្រពាំង​រការ ឃុំ​បា​ស្រែ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ផង​។

Picture

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ទីតាំង​ជល់​មាន់​របស់​លោក សឿ​ន នេះ បើក​លេង​រាល់ថ្ងៃ ដែល​មាន​ក្រុម​អ្នក​ញៀ​.​ន​ល្បែ​.​ង​ប្រភេទ​នេះ មក​លេង​ហ៊ោកញ្ជ្រៀវ​កងរំពង​មិន​រំខាន​ដល់​អាជ្ញាធរ​បន្តិច​សោះឡើយ​។

ពលរដ្ឋ​បន្ត​ថា ប៉ូលិស​ស្រុក​អង្គរ​បូ​រី ដូច​ជា​ត្រូវ​ថ្នាំ​សណ្តំ​របស់​លោក សឿ​ន ដែល​ជា​ម្ចាស់​ទីតាំង​ជល់​មាន់​នេះ​អ​ញ្ចឹ​ង ព្រោះ​មិន​មានការ​បង្ក្រាប​នោះ​ទេ រាប់​ចាប់ពី​ប៉ូលិស​ប៉ុស្តិ៍ លោក​អធិការ​នគរបាល​ចាស់ រហូត​ដល់​លោក​អធិការ​នគរបាល​ថ្មី​មក​កាន់​ដំណែង ក៏​លោក​សឿ​ន នេះ សែនព្រេន​ត្រូវ​ដែរ​។ ហើយ​បើ​មិន​មានការ​បង្ក្រាប​នោះ​ទេ ច្បាស់​ណាស់​អសន្តិសុខ​ក្នុងភូមិ ស្រុក​ពួក​គាត់ នៅ​តែ​ជា​ក្តី​បារម្ភ​ដដែល​។

Picture

ជា​ថ្មី​ម្តងទៀត ពលរដ្ឋ​សំណូមពរ ក៏​ដូច​ជា​រង់ចាំ​មើល​ចំណាត់ការ​ពី​លោក ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ តើ​អាច​បង្ក្រាប​ទីតាំង​ជល់​មាន់​លោក សឿ​ន នេះ​បាន​ដែរ​ឬទេ? ខណៈ​ពេល​បូ​លិ​ស​ស្រុក​អង្គរ​បូ​រី ដូច​ជា​គេ​សែនព្រេន​ត្រូវ​អស់ហើយ ឬ​មួយ​ចង្វា​ចិញ្ចឹម​ឆ្នោ​រ​៕

Picture
Picture
SEA Game 2023

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023