រដ្ឋមន្រ្តីពាណិជ្ជកម្មញ៉ូវហ្សឺលែន បំពេញទស្សនកិច្ច ស្វែងយល់ពីគម្រោងសហប្រតិបត្តិការក្នុងតំបន់អង្គរ
- សៀមរាប
ខេត្តសៀមរាប៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា…
ខេត្តសៀមរាប៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា…
ខេត្តសៀមរាប៖ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអមដំណើរលោក Phil Twyford រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណនៃប្រទេសញ៉ូវហ្សឺលែន ពិនិត្យមើលសមិទ្ធិផលសំខាន់ៗនៃគម្រោងសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានអនុវត្តចំនួនបីដំណាក់កាលកន្លងមក ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ និងគម្រោង នាពេលអនាគត (ដំណាក់ កាលទី៤) ដោយផ្តោតលើការគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍ នៅក្នុងតំបន់អង្គរ។
គម្រោងសហប្រតិបត្តិទ្វេភាគីនេះ មានសារៈប្រយោជន៍ខ្លាំង សម្រាប់ជួយឱ្យការថែរក្សាប្រព័ន្ធធារាសាស្រ្តសម័យបុរាណឲ្យគង់វង់ និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ និងការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាព និងធនធានមនុស្ស ជាដើម។
សូមរំលឹកផងដែរថា កន្លងមក ប្រទេសញ៉ូវហ្សឺលែន បានគាំទ្រអាជ្ញាធរជាតិអប្សរា អនុវត្តគម្រោងជាបន្តបន្ទាប់ រួមមាន បីដំណាក់កាល -ដំណាក់កាលទី១ (២០០៩ -២០១០ )៖ ជាគម្រោងសាកល្បង ដែលមានឈ្មោះថា “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិ ក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។ – ដំណាក់កាលទី២ (២០១១ – ២០១៣)៖ គម្រោង “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។ – ដំណាក់កាលទី៣ (២០១៤ – ២០១៩)៖ គម្រោង “អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ” ដែលហៅកាត់ថា ACHA (Angkor Community Heritage and Economic Advancement)៕ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ