ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​តិរច្ឆាន​សាហា.វ​ស្មាន​មិន​ដល់ ប្រពន្ធ​មក​រដូវ​សុំ​រួមរ័ក​មិន​បាន វាយ​ស្លា.ប់​យក​ទៅ​ចង​.​ក

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​បាន​ត្រូវ​បុរស​ជា​ប្ដី​ប្រើ​កណ្ដាប់ដៃ​វាយ និង​ទាត់​ធាក់​រហូត​សន្លប់​បាត់ស្មារតី​រួច​ហើយ​រឹត​.​ក​សម្លា.ប់​យក​ទៅ​ចង​ជាប់​នឹង​សសរផ្ទះ រួច​គេចខ្លួន​បាត់

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​បាន​ត្រូវ​បុរស​ជា​ប្ដី​ប្រើ​កណ្ដាប់ដៃ​វាយ និង​ទាត់​ធាក់​រហូត​សន្លប់​បាត់ស្មារតី​រួច​ហើយ​រឹត​.​ក​សម្លាប់​យក​ទៅ​ចង​ជាប់​នឹង​សសរផ្ទះ រួច​គេចខ្លួន​បាត់
ស្រមោល សង្ស័យ​ខឹង​នឹង​ប្រពន្ធ​មិន​ឲ្យ​រួមរ័ក ខណៈ​ពេល​ដែល​នាង​មក​រដូវ ។ ករណី​សម្លាប់​ប្រពន្ធ​នេះ​អាច​កើតឡើង​អំឡុង​វេលា​ម៉ោង​៤​ឬ​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ដែល​ស្ថិត​ក្នុងភូមិ​ប៊ូ​ស្រងែ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ប៉ុន្តែ​នៅ​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ទើប​គេ​ប្រទះ​ឃើញ​មានការ​ភ្ញាក់ផ្អើល ។

លោក​វរសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហ៊ា​ង ម៉ា​រី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ចំណែក​ប្ដី​កំណាច​ដែល​ជា​ឃាតករ​នោះ​ឈ្មោះ គង់ ជីវ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ទើបតែ​រៀប​ការ​បាន​រយៈពេល​២០​ថ្ងៃ​ប៉ុណ្ណោះ ។ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧​នោះ ប្អូនស្រី​របស់​នារី​រង​គ្រោះ​បាន​បើកទ្វារ​ឃើញ​បងស្រី​របស់​ខ្លួន​ស្លាប់​ដោយ​ចង​ជាប់​នឹង​សសរផ្ទះ មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​ហើយ​ក៏​បាន​រត់​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្ដរាគមន៍ ។

បន្ទាប់​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​អំពី​ករណី​ឃាតកម្ម​នេះ​ភ្លាម សមត្ថកិច្ច​យើង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​សាកសព​ឃើញ​ថា ស្ត្រី​រង​គ្រោះ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ចោមពង់​សារុង​ពុំ​មាន​ស្លៀកខោ​លី​អូ និង​ពាក់អាវ​ទេ ។

ស្ត្រី​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ប្រើ​ខ្សែរឹត​.​ក​៣​ជាន់​សម្លាប់ រួច​ហើយ​យក​ទៅ​ចង​ព្យួរ​ជាប់​នឹង​សសរផ្ទះ ។ នៅ​ត្រង់​ប្រដាប់​ភេទ​មាន​ឈាមរដូវ​ហូរ​ហើយ​នៅ​លើ​ដងខ្លួន មាន​ស្នាម​ជាំ​ពេញ​ខ្លួន និង​មាន​ឈាម​ហូរ​តាម​មាត់​ដែល​ជន​ដៃដល់​ប្រើ​កណ្ដាប់ដៃ​វាយ និង​ជើង​ទាត់​ធាក់​មិន​ប្រើ​ដំបង​ឬ​ឧបករណ៍​មុត​ស្រួច​នោះ​ទេ ។

សាកសព​ស្លាប់​ជាង​១២​ម៉ោង​ទៅ​ហើយ​អាច​ចន្លោះ​ម៉ោង​៤​ឬ​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ កុម្ភៈ នោះ​ព្រោះថា ប្អូនស្រី​របស់​ជន​រង​គ្រោះ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល ។ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​ឃាតកម្ម​ប្ដី​សម្លាប់​ប្រពន្ធ​នេះ​ទី​១ អាច​បណ្ដាល​មក​ពី​ភ្លើង​ប្រច័ណ្ឌ ទី​២​អាច​ទំនាស់​ផ្ទៃក្នុង​គ្រួសារ និង​ទី​៣​អាច​សុំ​ប្រពន្ធ​រួមរ័ក​ប្រពន្ធ​មិន​ព្រម ព្រោះ​ប្រពន្ធ​មក​រដូវ​ធ្វើ​ឲ្យ​ប្ដី​អន្ទះអន្ទែង​កម្រោលចូល​កើតជា​រឿង​ងងឹតងងល់​បែប​នេះ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្ដី​ជាប់​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ជក់ និង​ចែកចាយ​ថ្នាំ​ញៀន​ផង​ដែរ ហើយ​នៅ​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ នោះ​គេ​ឃើញ​ជិះ​ម៉ូតូ​នៅ​ម្ដុំ​ផ្សា​របឹង​ខ្នារ​នៅឡើយ​ទេ ។ សមត្ថកិច្ច​កំពុង​សហការ​គ្នា​ដុតដៃដុតជើង​តាម​ប្រមាញ់​បុរស​ជា​ប្ដី​ដែល​ជា​ជន​ដៃដល់ ដើម្បី​ចាប់ខ្លួន​យក​មក​ទទួលទោស​ចំពោះ​មុខ​ច្បាប់ ៕