ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំបុក​ក្រុម​ចោរ​ហារ​រយ ​ចាប់ខ្លួន​អ្នក​លួច​និង​អ្នកទិញ​ចំនួន​០៩​នាក់​ រឹបអូស​ម៉ូតូ​ចំនួន​១៥​គ្រឿង

12 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្នុង​រយៈពេល​០៣​ថ្ងៃ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​តាម​បណ្ដា​ស្រុក​នានា និង​ជាមួយ​ខេត្ត​ដ​ទៃ​ផង ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ចោរលួច​ម៉ូតូ និង​ចាប់ខ្លួន​អ្នក​ទ​ទូល​ផល​ចោរកម្ម​ជា​បន្ត​បន្តា​ប់​បាន​ចំនួន​០៩​នាក់ ថែម​ទាំង​រឹបអូស​យក​បាន​ម៉ូតូ​ចំនួន​១៥​គ្រឿង ដែល​ពួក​ក្រុម​ចោរ​បាន​លួច​ជាង​១០​លើក​…

ខេត្តបាត់ដំបង​ ៖ ក្នុង​រយៈពេល​០៣​ថ្ងៃ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​តាម​បណ្ដា​ស្រុក​នានា និង​ជាមួយ​ខេត្ត​ដ​ទៃ​ផង ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ចោរលួច​ម៉ូតូ និង​ចាប់ខ្លួន​អ្នក​ទ​ទូល​ផល​ចោរកម្ម​ជា​បន្ត​បន្តា​ប់​បាន​ចំនួន​០៩​នាក់ ថែម​ទាំង​រឹបអូស​យក​បាន​ម៉ូតូ​ចំនួន​១៥​គ្រឿង ដែល​ពួក​ក្រុម​ចោរ​បាន​លួច​ជាង​១០​លើក​ ។

ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​មាន​អ្នក​ប្រព្រឹត្ត​ផ្ទាល់ និង​អ្នក​ទ​ទូល​ផល​ចោរកម្ម​ទាំង​០៩​នាក់​នេះ ត្រូវ​បាន​លោកស្នងការ​បញ្ជា​ឲ្យ​
កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​០៣ តុលា ក្រោយ​បញ្ចប់​ការ​សួរនាំ​ ។ លោកស្នងការ​រង​បាន​ប្រាប់​ថា ក្នុង​ចំណោម​ក្រុម​ជនសង្ស័យ​ទាំង​០៩​នាក់ មាន​០៣​នាក់​ជា​អ្នក​ទ​ទូល​ទិញ​ផល​ចោរកម្ម​។

លោក​បញ្ជាក់​ថា ក្រុម​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​៣០ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​០២ តុលា ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ​អធិការ​ស្រុក​ភ្នំព្រឹក ស្រុក​សង្កែ ខណៈ​អ្នក​ទ​ទូល​ផល​ចោរកម្ម​ម្នាក់ ត្រូវ​តាម​ចាប់​ដល់​ទឹកដី ខេត្តកំពង់ស្ពឺ​។

យោង​លើ​របាយ​ការ​ណ៍ការិយាល័យ​ជំនាញ​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរហារយ​ទាំង​០៩​នាក់​រួម​មាន​៖ ១-​ឈ្មោះ ហឿ​ន រក្សា ភេទប្រុស ​អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ អៀង មុន្នី ភេទប្រុស ​អាយុ​១៥​ឆ្នាំ ៣-​ឈ្មោះ ចិត្ត ណា​វី ភេទប្រុស ​អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ ណែ​ត ម៉េ​ង​ងួ​រ ភេទប្រុស ​អាយុ​១៩​ឆ្នាំ ៥​-ឈ្មោះ ខាន ប៊ុ​នរៈ ភេទប្រុស​ អាយុ​១៩​ឆ្នាំ ៦-​ឈ្មោះ ថា ដា​វិត ភេទប្រុស ​អាយុ​១៥​ឆ្នាំ ៧-​ឈ្មោះ ហឿ​ម ចាន់​ថា ភេទប្រុស ​អាយុ​៤៦​ឆ្នាំ (​អ្នក​ទ​ទូល​ទិញ​ផល​ចោរកម្ម​) មួយ​សំបុក​នេះ រស់នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។

ដោយឡែក ​ជនសង្ស័យ០២​នាក់​ទៀត​​ជា​អ្នក​ទ​ទូល​ទិញ​ផល​ចោរកម្ម​ពី​ក្រុម​ចោរហារយ​ដែរ​ មាន ម្នាក់​ឈ្មោះ កាន គី​ម ភេទប្រុស ​អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ពេជ្រ​ចិន្តា ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក និង ម្នាក់​ទៀត​ឈ្មោះ ឡុ​ង សុ​ជា ភេទប្រុស ​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ទាប ឃុំ​អង្គរ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ដៃដល់ និង​អ្នក​​ទ​ទួល​ផល​ទាំង​សំបុក​ខាងលើ​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ «​ម៉ូតូ​ចំនួន​១៥​គ្រឿង និង​ស្លាក​លេខ​ម៉ូតូ​ចំនួន​២១​សន្លឹក​។ ជុំវិញ​អំពើ​ចោរកម្ម​បែប​អាជីព​របស់​ក្រុម​ចោរហារយ​ខាងលើ​នេះ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​នេះ​ បាន​ផ្ដល់​ចម្លើយ​សារភាព​ទ​ទួល​ស្គាល់​កំហុស​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​ពី​ត​ជា​បាន​ធ្វើ​សកម្មភាព​«​លួច​យក​ម៉ូតូ​»​ខាងលើ​នេះ​មែន​។

ដោយឡែក​ ជន​ទ​ទួល​ទិញ​ផល​ចោរកម្ម ក៏​បាន​ទ​ទូល​ស្គាល់​ថា ពួក​ខ្លួន​ក៏​បាន​ទ​ទូល​ទិញ​ម៉ូតូ​ពី​ក្រុម​ចោរ​នេះ​ដែរ​។ នៅ​ក្នុង​របាយ​ការ​ណ៍​ដដែល ក្រុម​ជន​ដៃដល់​បាន​សារភាព​ទៀត​ថា បើ​តាម​ពួក​គេ​នៅ​ចង​ចាំ​ខ្លះ​ៗ និង​រាប់​ត្រូ​ស​ៗ មាន​ចំនួន​១១​លើក ដែល​ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​«​លួច​ម៉ូតូ​»​។ ក្នុង​នោះ​ មាន​ចំនួន​០៦​លើក​ប្រព្រឹត្ត​នៅ​ខេត្តបាត់ដំបង​ចំនួន​០៤​លើក​ប្រព្រឹត្ត​នៅ​ខេត្តបន្ទាយមាន​ជ័យ និង ចំនួន​០១​លើក ប្រព្រឹត្ត​នៅ​ទឹកដី​ខេត្តកំពង់ឆ្នាំង​។

យ៉ាងណា​ក្ដី នេះ​ចាត់​ទុក​ថា ជា​កិច្ច​ប្រតិ​បត្តិការ​បំបែកសំបុក​ក្រុម​ចោរហារយ​ដ៏​ធំ​មួយ ប្រចាំ​ស្រុក​ភ្នំព្រឹក រួម​ទាំង​អ្នក​ទ​ទូល​ផល​ចោរកម្ម​ផង​ដែរ ឈាន​ដល់​ការ​កាត់​បន្ថយ​បាន​មួយ​ចំនួន នូវ​សមាស​ភាព​ក្រុម​ចោរ ដែល​តែង​ដើរ​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​» គ្រប់​ទិស​ទី បង្ក​អសន្តិសុខ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន រំខាន​ដល់​សមត្ថកិច្ច​ស្ទើរ​វិលក្បុង​។ ពេល​នេះ​ទាំង​ចោរ ទាំង​អ្នក​ទ​ទូល​ផល​ចោរកម្ម ត្រូវ​បាន​កម្លាំង​ជំនាញ បញ្ជូន​ទៅ​ប្រគល់​ជូន​តុលាការ ចាត់ការ​តាម​នីតិវិធី
​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ