ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ថៃ​​ស្ទា.វ​២​នាក់​បា.ញ់​​​បោះ​សេរី​កណ្តាល​យប់​ផ្អើល​ក្រុង​​ប៉ោយ​​ប៉ែត​

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​០០​និង​៤១​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​ក្រុម​ល្បាត​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​បុរសថៃ​២​នាក់…

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​០០​និង​៤១​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​ក្រុម​ល្បាត​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​បុរសថៃ​២​នាក់ ខណៈ​ល្បាត​មក​ដល់​ចំណុច​ដី​វាល​មុខ​បុរី​ស្តារ​ហ្គោ​ល ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ប្រទះ​ឃើញ​ជនជាតិថៃ​បាញ់បោះ​សេរី​ដោយ​កាំភ្លើង ។ ភ្លាម​ៗ​នោះ ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​​​ទាំង​២​នាក់ រួម​ទាំង​អាវុធ​ខ្លី​ដែល​ជា​វត្ថុ​តាង និង​នាំ​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ធ្វើការ​សួរនាំ ។

មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ផា​ចា​រាក់ ខៅ​ផូ (PATCHARA KHAOPHO) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ថៃ ជា​ម្ចាស់​អាវុធ និង​ម្នាក់​ទៀត​ឈ្មោះ ឡាំ​ភុ​ម រ៉ាត់​តា​ណា​ក់​កែវ​មន្នី (RAMPUM RATTANAKAEWMANEE) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ថៃ​ដូច​គ្នា ។ ពួក​គេ​ទាំង​២​ស្នាក់​នៅ​ម្ដុំ​វត្ត​ជាយ​ដែន ​ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ពេល​ឃាត់ខ្លួន​កងរាជអាវុធហត្ថ​បាន​រក​ឃើញ និង​ដកហូត​វត្ថុ​តាង​ជា​អាវុធ​ខ្លី​ម៉ាក សិច​សាយ​អឺ (SIG SAUER) ពណ៌​ខ្មៅ លេខ​តួ 66A986594 ចំនួន​១​ដើម បង់​១ គ្រាប់​ចំនួន​១០​គ្រាប់ និង​សម្បក​គ្រាប់​បាញ់​រួច​ចំនួន​៤​គ្រាប់ ។ ទោះជា​បែប​ណា ការ​បាញ់បោះ​របស់​ពួក​គេ​ទាំង​កណ្តាល​យប់​នេះ​មិនដឹង​ថា ដោយ​មូលហេតុ​បែប​ណា​នោះ​ទេ តែ​ទិដ្ឋភាព​ដែល​កើតឡើង​នេះ​ ពិតជា​គួរ​ឱ្យ​ថ្កោល​ទោស​ពេក​ណាស់ ។ សាធារណ​មតិ​បាន​គិត​ថា ការ​ប្រើប្រាស់​អាវុធ​ក្នុង​ប្រទេស​កម្ពុជា​ពី​សំណាក់​ជនបរទេស​បែប​នេះ ​តែង​បង្ខំ​ឱ្យ​មាន​បញ្ហា​ជា​រឿយ​ៗ ។

តាម​រយៈ​នៃ​ការ​បង្ក្រាប​ករណី​បាញ់បោះ​កណ្តាល​យប់​នេះ បើសិនជា​ជនជាតិ​ខ្មែរ​បាញ់​លើ​ដី​ថៃ​វិញ​ប្រហែលជា​ជាន់.ក​ដកស្លាប​ដាក់​ច្រវាក់​ដៃជើង​មិន​ខាន​ឡើយ ខុស​ពី​សមត្ថកិច្ច​ខ្មែរ​តែង​គោរព​សិទ្ធិ​ជនបរទេស​ក្រៅពី​ចាប់​វាយ​ខ្នោះ​តែង​ប្រកាន់​សីលធម៌​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ