ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចីប្រាក់​គេ​40​ម៉ឺន​រៀល​ ទៅ​លួច​កា.ប់​ឈើទាល​មួយ​ដើម​សង​វិញ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​ឧ​ទ្យា​នុ​រក្ស​ចល័ត​អន្តរាគមន បាន​បង្ក្រាប​ដោយ​ចាប់ខ្លួន​ជន​ម្នាក់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​អារឈើ​ដ៏​ធំ​មួយដើម​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​ឧ​ទ្យា​នុ​រក្ស​ចល័ត​អន្តរាគមន បាន​បង្ក្រាប​ដោយ​ចាប់ខ្លួន​ជន​ម្នាក់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​អារឈើ​ដ៏​ធំ​មួយដើម​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ។ ជនសង្ស័យ​ឈ្មោះ ផាត ទិ​ត្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បា​ជ័យ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ។

លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​ឧ​ទ្យា​នុ​រក្ស ក្រុម​ចល័ត​អន្តរា​គម​ន៏​ធ្វើការ ឃាត់ខ្លួន​បាន ខណៈ​កំពុង​តែ​ធ្វើ​សកម្មភាព​កាត់ឈើ​មួយ​ដើម​ដ៏​ធំ​ដែល​មានមុខ​កាត់​០,៩០​ម៉ែត្រ រួម​ជាមួយ​វត្ថុ​តាង​មាន​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​១​គ្រឿង កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​ចំណុច​អូរ​ក្បាល​រាំ​ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ស្រុក​សណ្តាន់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​រូប​នេះ​បាន​សារភាព​ថា ដោយសារ​តែ​ខ្លួន​អត់​លុយ​ចាយ​ក៏​បាន​ទៅ​ខ្ចី​លុយ​ថៅកែ​ម្នាក់​ឈ្មោះ ភា រៀ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ចំនួន​៤០​ម៉ឺន​រៀល ដោយ​សន្យា​ថា និង​ចូល​ទៅ​អារឈើ​ក្នុង​ព្រៃ​ឡង់​ដើម្បី​ទូទាត់​កាត់​សង​លុយ​ដែល​បាន​ខ្ចី​គាត់ ហើយ​ថៅកែ​រូប​នោះ​ក៏​បាន​ប្រគល់​ឲ្យ​នូវ​រណា​យន្ត​១​គ្រឿង និង​ប្រេងសាំង​១​កាន ដែល​មាន​គ្នា​២​នាក់​លួច​ចូល​ទៅ​អារឈើ ។ នៅ​ពេល​ដែល​អារ​ដើមឈើ​ទាល​ធំ​១​ដើម​រលំ កំពុង​តែ​រៀបចំ​ច្រៀក ស្រាប់តែ​សមត្ថកិច្ច​ទៅ​ដល់​ចាប់ ឃើញ​ដូច្នេះ​គ្នា​គេ​ម្នាក់​ដែល​ជា​អ្នក​ចាំ​បោស​អាចម៍រណា​ឈ្មោះ សាន ឃើញ​ទាន់​ក៏​រត់គេច​ខ្លួន​បាត់​ទៅ នៅ​សល់​តែ​រូបគេ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

ពាក់ព័ន្ធ និង​ករណី​ខាងលើ​លោក​ប្រធាន​មន្ទីរ​បន្ត​ថា ដោយសារ​តែព្រៃ​ឡង់​មាន​ទំហំ​ធំ ផ្លូវ​ចេញចូល​ក្នុង​ព្រៃ​មាន​ច្រើន​រាប់​មិន​អស់ ចំណែក​សមត្ថកិច្ច​ជំនាញ​មាន​គ្នា​តិច ហើយ​ជនសង្ស័យ​បាន​ប្តូរ​រូបភាព​ពី​ការ​ធ្វើ​សកម្មភាព​លួច​ចូល​អារឈើ​ពេល​ថ្ងៃ មក​ធ្វើ​នៅ​ពេល​យប់​វិញ ។ នៅ​ពេល​ធ្វើ​សកម្មភាព​ពួក​គេ​មាន​អ្នក​កាន់​វិទ្យុទាក់ទង​រង់ចាំ​មើលផ្លូវ ព្រមទាំង​មាន​អាវុធ​កែ​ច្នៃ​ដាក់​តាម​ខ្លួន​ទៀត​ផង បើ​សមត្ថកិច្ច​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ច្បាស់​ជា​គ្រោះថ្នាក់ ។

ក្រុម​មន្ត្រី​ថា ការ​បង្ក្រាប​បាន​ជួប​បញ្ហា​លំបាក​ជា​ខ្លាំង ដូច​ជា​ករណី​នេះ​ជាដើម​ទំ​រាំ​តែ​ចាប់​បាន​កម្លាំង​សមត្ថកិច្ច ត្រូវ​លូន​ក្នុង​ព្រៃ​ពេល​យប់​ងងឹត​ពី​ចំងាយ ទំ​រាំ​ចូល​ទៅ​ចាប់​បាន ។ ក្រុម​មន្ត្រី​ថា ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​ស្ថាប័ន​តុលាការខេត្ត សូម​មេត្តា​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​មេខ្លោង ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ឲ្យ​ចូល​ទៅ​កាប់​ទន្ទ្រាន​ក្នុង​ព្រៃ​ឡង់​នេះ​ឲ្យ​បាន ជា​ពិសេស​ថៅកែ​ឈ្មោះ ភា រៀ យក​មក​ធ្វើការ​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ពីព្រោះ​ពួក​នេះ​គឺជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ បើ​មិន​ដូច្នោះ​ទេ​នោះ​គឺ​មិន​អាច​ថែរក្សា និង​ការពារ​ព្រៃ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​នេះ​ឲ្យ​បាន​គង់​វង់​នោះ​ឡើយ ។ គេ​កំពុង​រង់ចាំ​មើល​ថា ថៅកែ​ឈ្មោះ ភា រៀ និង​មានការ​ចោទប្រកាន់​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ៕