ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អន្ដរជាតិ បង្ហាញ​ចំណុច​ខ្វះខាត​របស់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម ដែល​ត្រូវ​ពង្រឹង​បន្ថែម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក Oliver Scheer ជំនាញការ​អន្ដរជាតិ មក​ពី​ស្ថាប័ន​កីឡាអត្តពលកម្ម​ពិភព​

រាជធានី​ភ្នំពេញ ៖ លោក Oliver Scheer ជំនាញការ​អន្ដរជាតិ មក​ពី​ស្ថាប័ន​កីឡាអត្តពលកម្ម​ពិភព​លោក (World Athletics) បាន​បង្ហាញ​ពី​ចំណុច​ខ្វះខាត​របស់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត គឺ​កត្ដា​ធនធានមនុស្ស ដែល​ត្រូវ​ពង្រឹង​បន្ថែម ដើម្បី​សម្រួច​គោលដៅ នា​ថ្ងៃ​អនាគត​។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​បាន​ចូលរួម​គម្រោងការ​អភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិ សម្រាប់​កីឡា
អត្តពលកម្ម ដែល​ជា​គម្រោង​ក្រោម​ជំនួយ​ឧ​បត្ថ​ម្ភ​របស់​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក តាម​រយៈ​គណៈ
ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) សហការ​ជាមួយ​ស្ថាប័ន​អត្តពលកម្ម​ពិភពលោក និង​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ ។

ក្រោយ​បញ្ចប់​គម្រោង​ខាងលើ បុរស​ជនជាតិ​អូ​ទ្រី​សរូប​នេះ បាន​បញ្ជាក់​ថា «​អ្វី​ដែល​យើង​មើលឃើញ គឺ​កត្ដា​ធនធានមនុស្ស ដើម្បី​ធ្វើការ​ជា​រួម និង​ការ​បង្កើត​ជា​គម្រោង តែ​ដោយសារ​យើង​ខ្វះ​ធនធានមនុស្ស ធ្វើ​ឲ្យ​គម្រោង​ពិបាក​នឹង​ដំណើរការ ក្នុង​នោះ​កម្រិត​ថ្នាល​យើង​មិន​ទាន់​មាន​អ្វី​ច្បាស់លាស់​។ នេះ​គឺជា​ភាព​ខ្វះខាត​មួយ ដែល​យើង​មិន​អាច​មាន​លទ្ធផល​ល្អ​។ ក្រោយ​ពី​បាន​វាយតម្លៃ​ហើយ ក៏​មើលឃើញ​ថា ស្ថានភាព​កន្លែង​ណាខ្លះ ដែល​យើង​ត្រូវ​លូតលាស់​បន្ថែម ហើយ​អ្វីខ្លះ​ដែល​យើង​ត្រូវ​បង្កើត ដោយសារ​ជា​ការ​សម្រួច​គោលដៅ​ទៅ​ថ្ងៃ​ខាង​មុខ​»​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា NOCC បាន​បញ្ជាក់​ថា គម្រោង​ខាងលើ ផ្ដោត​សំខាន់​លើ ២​ចំណុច គឺ​ទី​១-​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ប្រព័ន្ធ​នៃ​ការ​បង្ហាត់​របស់​គ្រូបង្វឹក និង​ទី​២-​ការ​រៀបចំ​កែសម្រួល និង​អភិវឌ្ឍ គ្រប់គ្រង​រចនាសម្ព័ន្ធ​របស់​សហព័ន្ធ​។

តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញការ​អន្ដរជាតិ​រូប​នេះ គឺ​មាន​ចំណុច​ជា​ច្រើន ដែល​សហព័ន្ធ​ត្រូវ​ធ្វើការ​ពិនិត្យ និង​កែសម្រួល ហើយ​លោក​នឹង​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ និង​ការ​បណ្ដុះបណ្ដាល ដើម្បី​អភិវឌ្ឍ​ទៅ​តាម​អ្វី​ដែល​លោក​មើលឃើញ តាម​រយៈ​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ បន្ដ​ថា «​សម្រាប់​គម្រោងនេះ មាន​សារសំខាន់ ដោយសារ​យើង​ត្រូវការ​មាន​ជំនាញការ​មក​ពី​អន្ដរជាតិ មាន​ន័យ​ថា ជំនាញការ​របស់​សហព័ន្ធ​ពិភពលោក​តែ​ម្ដង ដើម្បី​ធ្វើការ​វាយតម្លៃ​ស្រប​ទៅ​តាម​ប្រព័ន្ធ និង​ស្ដង់ដារ​របស់​គាត់ដែល​គាត់​មាន​ជា​សូចនាករ​សំខាន់​ៗ និង​ច្បាស់
លាស់ ដើម្បី​កំណត់​ថា តើ​ស្ថានភាព​របស់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម ស្ថិត​នៅ​កម្រិត​ណា? ហើយ​ចំណុច​ណា​ដែល​គាត់​ត្រូវ​ធ្វើការ​កែសម្រួល? ហើយ​ត្រូវការ​កែសម្រួល​តាម​វិធី​ណា? គាត់​នឹង​មាន​វិធីសាស្ដ្រ​ច្បាស់លាស់ ដើម្បី​រៀបចំ និង​ពង្រឹង​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ផង​ដែរ​»​។

តាម​រយៈ​គម្រោង ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក​នេះ​ដែរ លោក Oliver Schee
នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ម្ដងទៀត ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៣
ខាង​មុខ ដើម្បី​ធ្វើ​សិក្ខាសាលា​ស្ដី​ពី​ការ​វាយតម្លៃ​រចនាសម្ព័ន្ធ យុទ្ធសាស្ដ្រ​គម្រោង និង​រៀបចំ
ប្រព័ន្ធ​នៃ​ការ​បង្វឹក ដល់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត ព្រមទាំង​ការ​រៀបចំ​សិក្ខាសាលា​បណ្ដុះ
បណ្ដាល​គ្រូបង្វឹក​ប្រចាំ​ចំនួន​១២​លើក តាម​រយៈ​ប្រព័ន្ធ Online ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក ប៊ុ​យ សុ​ភ័​ណ្ឌ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ