ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ក្រុង បន្ត​យុទ្ធនាការ​ក្តៅ​រៀបចំ​សណ្ដាប់​ធ្នាប់​​នៅ​តាម​ទីផ្សារ និង​ចំណី​ផ្លូវ​សាធារណៈ

1 ឆ្នាំ មុន
  • ព្រះសីហនុ

លោក ជួប សីហា ប្រធាន​ក្រុមការងារ​ដឹកនាំ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​បាន​ថ្លែង​បញ្ជាក់​​ប្រាប់​បណ្ដាញ​ព័ត៌មាន​ឱ្យ​ដឹង​ថា រដ្ឋបាល​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ជួប សីហា ប្រធាន​ក្រុមការងារ​ដឹកនាំ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​បាន​ថ្លែង​បញ្ជាក់​​ប្រាប់​បណ្ដាញ​ព័ត៌មាន​ឱ្យ​ដឹង​ថា រដ្ឋបាល​ក្រុងព្រះសីហនុ សូម​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៩​ទីតាំង ដែល​លក់ដូរ​នៅ​លើ​ចំណី​ផ្លូវ​សាធារណៈ (​កម្រាល​ក្រា​នី​ត​) នៅ​មុខ​ទីប្រជុំជន (​ផ្សារ​) ពាណិជ្ជកម្ម ស្ថិត​ក្នុង​សង្កាត់​លេខ​២ ដោយ​បងប្អូន​បាន​ចូលរួម​សហការ និង​សន្យា​ស្ម័គ្រចិត្ត​បញ្ឈប់​ការ​លក់ដូរ​នៅ​លើ​ចំណី​ផ្លូវ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ក្រុង និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ រក្សា​អនាម័យ​បរិស្ថាន ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង​។

ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​ទីតាំង​ខាងលើ​នេះ មាន​ក្រុមការងារ​រដ្ឋបាល​ក្រុង ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់​ប្រធាន​ការិយាល័យ​សាធារណការ ដឹក​ជញ្ជូន អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធា​រណៈ និង​បានការ​សហការ​ពី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន និង​មន្ទីរ​បរិស្ថាន​។

រដ្ឋបាល​ក្រុង សូម​អំពាវនាវ​ដល់​បងប្អូន​ជា​ម្ចាស់​លំនៅ​ដ្ឋា​ន អាហារ​ដ្ឋា​ន​គ្រប់​ប្រភេទ អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​យក​ចំណី​ផ្លូវ​សាធារណៈ (​កម្រាល​ក្រា​នី​ត ឬ​កម្រាល​ការ៉ូឡា​) ដើម្បី​ចត ឈប់​យានជំនិះ លក់ដូរ ឬ​ទុកដាក់​សម្ភារៈ​ទាំងឡាយ​នៅ​លើ​កម្រាល​ក្រា​នី​ត​នេះ និង​សូម​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ ដើម្បី​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ