ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ខានស្អែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាសភាព​គូប្រកួតប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃអាទិត្យ​ ទី​១៩ កុម្ភៈ ខាន​ស្អែក​នេះ មាន​ចំនួន​៦​គូ ក្នុង​នោះ​គូ​អន្តរជាតិ​មាន​ចំនួន​២​គូ​ដែល​គេ​ចាប់​អារម្មណ៍​ជាងគេ ។

រាជធានី​ភ្នំពេញ ៖  សមាសភាព​គូប្រកួតប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃអាទិត្យ​ ទី​១៩ កុម្ភៈ ខាន​ស្អែក​នេះ មាន​ចំនួន​៦​គូ ក្នុង​នោះ​គូ​អន្តរជាតិ​មាន​ចំនួន​២​គូ​ដែល​គេ​ចាប់​អារម្មណ៍​ជាងគេ ។

គូ​អន្តរជាតិ​ទី​១ កីឡាករ ផា​ន់ សា​រុន មក​ពី​ក្លិប​ពន្លឺ​ណេ​អុង ដែល​មាន​កម្ពស់​១,៦៥​ម៉ែត្រ ធ្លាប់​ប្រកួត​៤០​ដង ឈ្នះ​២៨​ដង ចាញ់​៨​ដង ស្មើ​៤​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ចេ​ម​សឹក​ខាន ស​.​សុ​ឆាត ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កីឡាករ​ថៃ​ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​រូប​នេះ មាន​កម្ពស់​១,៦៥​ម៉ែត្រ ធ្លាប់​ប្រកួត​៧១​ដង ឈ្នះ​៥៦​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ។ តាម​ពិត ផា​ន់ សា​រុន គ្រាន់ តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មួយ​រូប​ដែល​មានវិជ្ជា​គុន​មិន​ទាន់​ខ្លាំង​ណាស់ណា​ទេ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​ពិបាក​សង្ឃឹម​បន្តិច​ហើយ ។

គូ​អន្តរជាតិ​ទី​២ កីឡាករ ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​គី​សែ​មាន​ឫទ្ធិ ដែល​មាន​កម្ពស់​១,៦៥​ម៉ែត្រ ធ្លាប់​ប្រកួត​៨៩​ដង ឈ្នះ​៥២​ដង ចាញ់​២៨​ដង ស្មើ​៩​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៩​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កៅ​ម៉ាំង​កន វ៉​តែង​វិ​សេត​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​មាន​កម្ពស់​១,៧២​ម៉ែត្រ ធ្លាប់​ប្រកួត​៨៣​ដង ឈ្នះ​៦៦​ដង ចាញ់​១៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ គូ​នេះ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​អាច​ស៊ីសង​គ្នា​បាន ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មានកីឡាករ យ៉​ន ពិសី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ទេស សុខ​ហេង មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ អេ សា​រ័​ត្ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ខេត្ត មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ។ កីឡាករ ភិន សុទី មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក​ប្រកួត​ជាមួយ​កីឡាករ ផ​ន ប៊ុ​ន​ម៉ៅ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​កីឡា និង​គូ​ចុង​ក្រោយ​កីឡាករ សៅ សេង​ហុង មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ លី​ន សុ​វ​ណ្ណា​រ៉ា មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​ឫទ្ធិ៕