ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ដ​ព​លិ​ក​កម្ពុជា​ធ្លាក់​ទាំងអស់​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​1 ព្រឹត្ដិការណ៍​ប្រកួត​វាយ​កូន​បាល់​អន្ដរជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​ក្របខ័ណ្ឌ​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​១ កីឡាករ​-​កីឡាការិនី​កម្ពុជា​ធ្លាក់​ទាំងអស់​ទាំង​ការ​ប្រកួត​វាយ​ទោល និង​ការ​ប្រកួត​វាយ​គូ ។

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​ក្របខ័ណ្ឌ​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​១ កីឡាករ​-​កីឡាការិនី​កម្ពុជា​ធ្លាក់​ទាំងអស់​ទាំង​ការ​ប្រកួត​វាយ​ទោល និង​ការ​ប្រកួត​វាយ​គូ ។

លោក ជា ពៅ គ្រូបង្ហាត់​កីឡាករ​ថ្នាល់​កម្ពុជា​បានឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ដែល​មាន​ប្រទេស​ចំនួន​១៩​ចូលរួម ក្នុង​នោះ​មាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ ចិន​តៃប៉ិ ហុងកុង ជប៉ុន ម៉ា​ឡេ​ស៊ី ប៉ា​គី​ស្ថាន ថៃ ឥណ្ឌា ហ្វី​លី​ពី​ន កូរ៉េ ឥណ្ឌូ​ណេ​ស៊ី អូស្ត្រាលី សិង្ហ​បុរី សហរដ្ឋអាមេរិក វៀតណាម ចក្រភព​អង់គ្លេស រុ​ស្ស៊ី វេ​ណេ​ហ៊្សុយ​អេ​ឡា និង​ម៉ា​កាវ ។ កម្ពុជា​បាន​ដាក់​កីឡាករ​-​កីឡាការិនី​ថ្នាល​ចូលរួម​ប្រកួត​ចំនួន​១១​នាក់​ទាំង​២​វិញ្ញាសា​គឺ​ប្រកួត​វាយ​ទោល​និង​ប្រកួត​វាយ​គូ ។

ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​១​ដែល​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១១ កុម្ភៈ មក​ដល់​ថ្ងៃ​ទី​១៥ កុម្ភៈ កីឡាករ​-​កីឡាការិនី​កម្ពុជា​ធ្លាក់​ទាំងអស់​តាំងពី​ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​មក​ម្ល៉េះ ខណៈ​ការ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​១​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​១៩ កុម្ភៈ ។ ការ​ប្រកួត​ស​ប្ដា​ហ៍​ទី​២​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២៦ កុម្ភៈ ។

លោក ទេព រិ​ទ្ធី​វិ​ទ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​មាន​ប្រសាសន៍​ថា  បើ​ទោះជា​យើង​ចាញ់​នៅ​ក្នុង​ការ​ប្រកួត​នេះ​មែន ប៉ុន្តែ​យើង​ទទួល​បាន​ផល​ចំណេញ​ច្រើន ហើយ​មិនយូរ​ទេ​ប្រហែល​២-៣​ឆ្នាំ​ខាង​មុខ កីឡា​វាយ​កូន​បាល់​កម្ពុជា​នឹង​ខ្លាំង​មិន​ចាញ់​បណ្ដា​ប្រទេស​ទាំងនោះ​ឡើយ ។ ការ​ប្រកួត​នេះ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស ព្រោះថា​វា​ជា​ពេលវេលា​មួយ​សម្រាប់​ឱ្យ​កីឡាករ​ថ្នាល​របស់​យើង​មានឱកាស​បាន​ប្រកួត​ជាមួយ​ដៃគូ​ខ្លាំង​ៗ​ក្នុង​ការ​ស្វែងរក​បទ​ពិសោធន៍​និង​បច្ចេកទេស​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង​បន្ថែម​ទៀត ។ លោក​បានឱ្យ​ដឹង​ទៀត​ថា គោលដៅ​សំខាន់​របស់​យើង មិនមែន​នៅ​ក្នុង​ពេល​នេះ​ទេ គឺ​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ក្នុង​ឆ្នាំ​២០២៣ ។ ដូច្នេះ​លោក​គិត​ថា នេះ​គឺជា​ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​កីឡាករ​ថ្នាល​កម្ពុជា ក្នុង​ការ​ស្វែងរក​បទ​ពិសោធន៍​ឱ្យ​បាន​ច្រើន ៕