ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អស់​រដូវ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​ដកដង្ហើម និង​អស់កម្លាំង

7 ឆ្នាំ មុន

ស្ត្រី​អស់​រដូវ​ទំនងជា​នឹង​មាន​បញ្ហា​មុខងារ​សួត​ធ្លាក់​ចុះ នាំ​ឱ្យ​មានការ​កើនឡើង​ការ​ពិបាក​ដកដង្ហើម បន្ថយ​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការងារ និង​អស់កម្លាំង នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង ។

ស្ត្រី​អស់​រដូវ​ទំនងជា​នឹង​មាន​បញ្ហា​មុខងារ​សួត​ធ្លាក់​ចុះ នាំ​ឱ្យ​មានការ​កើនឡើង​ការ​ពិបាក​ដកដង្ហើម បន្ថយ​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការងារ និង​អស់កម្លាំង នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​អស់​រដូវ គឺ​ងាយ​នឹង​បង្ក​ឱ្យ​ពិបាក​ក្នុង​កា​រដក​ដង្ហើមចូល ជា​ជាង​កា​រដក​ដង្ហើមចេញ ។

អ្នកនិពន្ធ​នាំមុខ​លោក Kai Triebner នៅ​សាកលវិទ្យាល័យ Bergen ក្នុង​ប្រទេស​ន័​រ​វែ​សបាន​និយាយ​ថា «​មិន​ថា​ស្ត្រី​អស់​រដូវ​មាន​បញ្ហា​កា​រដក​ដង្ហើមចេញ ឬ​ចូល ការ​ធ្លាក់​ចុះ​មុខងារ​សួត​អាច​បង្ក​ឱ្យ​មានការ​កើនឡើង​ការ​ពិបាក​ក្នុង​ការ​ដកដង្ហើម បន្ថយ​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការងារ និង​អស់កម្លាំង​» ។

លោក Triebner និយាយ​ថា «​រោគ​សញ្ញា​នៃ​ជំងឺ​សួត​នេះ​អាស្រ័យ​ទៅ​លើ​បរិមាណ​នៃ​សមត្ថភាព​សួត​ត្រូវ​បាន​កាត់​បន្ថយ និង​ស្ត្រី​មួយ​ចំនួន​អាច​មាន​បញ្ហា​ខូច​ផ្លូវដង្ហើម​ដែល​ជា​លទ្ធផល​នៃ​ការ​ធ្លាក់​ចុះ​នេះ​» ។

អ្នកនិពន្ធ​បាន​និយាយ​ថា មានការ​ពន្យល់​ជា​ច្រើន​ដែល​អាច​ពន្យល់​ពី​បញ្ហា​នេះ​តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​ពួក​គេ ។ ការ​អស់​រដូវ​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​អ៊័​រ​ម៉ូ​ន​ដែល​មានការ​ទាក់ទង​ទៅ​នឹង​ការ​រលាក​ដែល​នាំ​ឲ្យ​មុខងារ​នៃ​សួត​ធ្លាក់​ចុះ ។

ការ​ប្រែប្រួល​អ៊័​រ​ម៉ូ​ន​ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ ដែល​បន្ថយ​កម្ពស់​នៃ​ឆ្អឹង​កង​ទ្រូង និង​អាច​កំណត់​បរិមាណ​ខ្យល់​ដែល​មនុស្ស​អាច​ដកដង្ហើម​ចូល​បាន ។

លោក Triebner ឱ្យ​ដឹង​ថា «​ស្ត្រី និង​គ្រូពេទ្យ​របស់​ពួក​គេ​គួរតែ​ដឹង​ថា សុខភាព​ផ្លូវដង្ហើម​អាច​ថយ​ចុះ​ក្នុងអំឡុងពេល និង​បន្ទាប់​ពី​ការ​អស់​រដូវ​» ៕