ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងប្រដាប់អាវុធគឺជាកូនចៅរបស់ប្រជាពលរដ្ឋពេលប្រជាពលរដ្ឋមានទុក្ខលំបាក ត្រូវតែជួយសម្រាលទុក្ខលំបាករបស់គាត់ ។ ជាក់ស្តែង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យជិត៥០នាក់បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅវាលស្រែ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។
![Picture]()
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យបានប្រាប់ថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការទិសទី១បន្ទាយមានជ័យ ។ លោកបានចាត់ឲ្យលោកវរសេនីយ៍ទោ វិញ ស៊ីដូ នាយរងសេនាធិការដឹកនាំកម្លាំងយោធាក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រមាណជិត៥០នាក់ មានកណ្តៀវគ្រប់ដៃបានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ប្រមាណជិត២ហិកតា នៅវាលស្រែ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។
![Picture]()
លោកបានបញ្ជាក់ថា កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ក្រៅពីការងារស្នូលរបស់អង្គភាព ក្នុងភារកិច្ចការពារបូរណៈភាពទឹកដី និងការពារជាតិមាតុភូមិ គឺបានចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលគ្រោះដោយគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងប្រមូលផលស្រូវជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ និងជួយអន្តរាគមន៍នៅពេលដែលមានអគ្គិភ័យកើតឡើងបានសហការជាមួយកម្លាំងជំនាញជួយអន្លត់និងបានជួយរុករកសពអ្នករងគ្រោះដោយលង់ទឹកជាដើម ។
![Picture]()
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ក៏បានបញ្ជាក់ថា នៅឆ្នាំ២០២២នេះកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបានជួយបានអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដែលរស់នៅតាមបន្ទាត់ព្រំដែនបានទាន់ពេល និងជួយប្រមូលផលស្រូវប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ជនលិចស្រូវនៅក្រុងសិរីសោភ័ណ និងពេលនេះបានជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅវាលឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
![Picture]()
ដើម្បីជាការឆ្លើយតបប្រជាពលរដ្ឋដែលជាម្ចាស់ស្រែ ក៏បានថ្លែងអណគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដែលបានចាត់តាំងកម្លាំងមកចុះជួយច្រូតប្រមូលផលស្រូវរបស់គាត់ដែលរងគ្រោះដោយទឹកជំនន់ជន់លិចនេះ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ